ព័ត៌មានអន្តរជាតិ

ឃាតកដែលសម្លាប់ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា ព្យាយាមសម្លាប់ខ្លួនឯងក្នុងពន្ធនាគារ

ញូដេលី៖ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា​ លោក Rajiv Gandhi ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលដឹកនាំ ដោយក្រុមបំបែកខ្លួនសកម្មប្រយុទ្ធ ដែលមានឈ្មោះថា Liberation Tigers of Tamil Eelam (LTTE) នៅថ្ងៃទី ២១ ខែឧសភាឆ្នាំ ១៩៩១ នៅឯការប្រជុំបោះឆ្នោតមួយ នៅរដ្ឋ Tamil Nadu នៃប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយជាប់ពន្ធនាគារមួយជីវិត ចាប់តាំងពីឆ្នាំ ១៩៩១ ពីបទដើរតួយ៉ាងសំខាន់ ក្នុងការធ្វើឃាតទៅលើ អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក Rajiv Gandhi គឺនាង Nalini Sriharan បានព្យាយាមសម្លាប់ខ្លួន នៅក្នុងគុកកាលពីថ្ងៃអង្គារ។ មេធាវីរបស់នាង បានបង្ហើបឱ្យដឹងថា នាងបានធ្វើវា (សម្លាប់ខ្លួន) បន្ទាប់ពីមានជម្លោះ ជាមួយអ្នកទោសម្នាក់។

ឧប្បត្តិហេតុនេះ បានជំរុញឱ្យស្វាមីរបស់ Nalini ដែលកំពុងជាប់ពន្ធនាគារ អស់មួយជីវិតដូចគ្នា ពីបទចូលរួមនៅក្នុងការធ្វើឃាតនេះ ដើម្បីទាមទារ ឱ្យមានការផ្លាស់ប្តូរនាង ដោយលើកឡើង ពីហេតុផលសុវត្ថិភាព។

សូមជម្រាបថា នាង Nalini Sriharan រួមជាមួយមនុស្ស ៦ នាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោស ពីបទធ្វើឃាតលោក Rajiv Gandhi របស់សមាជបក្ស ដែលជាកូនប្រុសរបស់ស្ត្រីដំបូងបង្អស់ ដែលធ្វើជានាយករដ្ឋមន្ត្រីឥណ្ឌា Indira Gandhi ។ ការកាត់ទោសប្រហារជីវិតអ្នកទោស ត្រូវបានផ្តន្ទាទោស ប៉ុន្តែក្រោយមក ត្រូវបានបន្ធូរបន្ថយ មកដាក់ពន្ធនាគារអស់មួយជីវិតវិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top