ព័ត៌មានជាតិ

ញូវយ៉ក​ ឈានចូលដំណាក់កាលទី៤ នៃការបើកទ្វារឡើងវិញ តែក្រុមមន្ត្រីព្រួយបារម្ភ រលកវាយប្រហារទី២

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ទីក្រុងញូវយ៉ក បានឈានចូលមកដល់ដំណាក់កាលទី៤ ហើយនៃការបើកទ្វារសាជាថ្មី ប៉ុន្តែទាំងមន្ត្រី និងពលរដ្ឋបានបង្ហាញ ក្តីបារម្ភថា វានឹងអាចកើតឡើង នូវរលកវាយប្រហារ ជាលើកទី២ផងដែរ ។

នៅដំណាក់ កាលចុងក្រោយ នៃផែនការបើកទ្វារវិញ របស់រដ្ឋញូវយ៉ក មានន័យថា សកម្មភាពសិល្បៈ និងការកម្សាន្តនៅខាងក្រៅ ដែលមានហានិភ័យទាបដូចជាផលិតកម្ម ទូរទស្សន៍និងខ្សែភាពយន្ត អាចចាប់ផ្តើមឡើងវិញ។ យោងតាមរដ្ឋាភិបាលនិងទីក្រុងបានឱ្យដឹងថាសួនច្បារនិងសួនសត្វនឹងអាចបើកឡើងវិញ ផងដែរប្រមាណជា៣៣ ភាគរយ។

គិតត្រឹមមកល្ងាចថ្ងៃចន្ទ ទីក្រុងញូវយ៉ក ត្រូវបានគេដឹងថា មានករណីឆ្លងជំងឺកូវីដ១៩ ទៅដល់២១៨៤៧៨នាក់ ចំណែកឯអ្នក ដែលបានបាត់បង់ជីវិត គឺមានទៅដល់ ២៣៤១១នាក់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top