ព័ត៌មានជាតិ

ប្រធាន គ.ជ.ប រំលឹកពីការបរាជ័យ នៃយុទ្ធនាការម្រាមដៃស្អាត និងដេកផ្ទះឈ្នះឯង របស់ក្រុមប្រឆាំង

ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានរំលឹកពីការបរាជ័យ នៃយុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង របស់ ក្រុមប្រឆាំង ព្រោះ ទីបំផុតប្រជាពលរដ្ឋមានដេកផ្ទះឯណា គឺពួកគាត់នាំគ្នា ទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំទៅវិញ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ គ.ជ.ប។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី ល.ខ.ប នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស៊ិក ប៊ុនហុក បានកោតសរសើរ ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ ដែលកាលពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម មានរហូតដល់ជាង៨៣%ឯណោះ។

លោក មានប្រសាសន៍ថា “គេមានយុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង ទីបំផុតប្រជាលរដ្ឋមានដេកផ្ទះឯណា ម្រាមដៃស្អាតឯណា គេចេញទៅបោះឆ្នោត ហើយម្រាមដៃរបស់ពួកគេបាន ប្រាឡាក់ទៅដោយទឹកខ្មៅទៅវិញ៕

To Top