ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ខេត្តមណ្ឌលគិរី។
ក្នុងសេចក្ដីសម្រេច របស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីកាប់រានទន្ទ្រាន ដីព្រៃខុសច្បាប់ មានលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអនុប្រធាន ដោយសមាភាពចូលរួម ចំនួន១៣ទៀត ៕