ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចកូរ៉េខាងត្បូង ធ្លាក់ចុះ២,៩ភាករយ អាក្រក់បំផុតចាប់តាំង ពីវិបត្ដិសេដ្ឋកិច្ចឆ្នាំ១៩៩៧

សេអ៊ូល៖ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ក្នុងអត្រាមួយខ្ពស់ជាងអ្វី ដែលបានរំពឹងទុក នៅក្នុងត្រីមាសទី ២ ដែលផ្តល់នូវលទ្ធផលអាក្រក់បំផុត ក្នុងរយៈពេលជាងពីរទសវត្សរ៍ ដោយសារតែជំងឺរាតត្បាត បានរារាំងដល់ការ នាំចេញទៅក្រៅប្រទេស និងការចំណាយឯកជន នៅក្នុងសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ី។

ក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនាផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបានធ្លាក់ចុះ ២,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលបង្ហាញពីកំណើនទាបបំផុត ចាប់តាំងពីការធ្លាក់ចុះ ៣,៨ ភាគរយ ក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ ១៩៩៨ យោងតាមទិន្នន័យ មុនពីធនាគារកូរ៉េ។

ចាប់ពី ៣ ខែមុនសេដ្ឋកិច្ចក្នុងតំបន់ បានធ្លាក់ចុះ ៣,៣ ភាគរយ ដែលជាកំណើនទាបបំផុត គិតចាប់តាំងពីត្រីមាសទី ១ នៃឆ្នាំ ១៩៩៨ នៅពេល ដែលវាបានធ្លាក់ចុះ ៦,៨ ភាគរយ៕ ដោយ ៖ ឈូក បូរ៉ា

To Top