ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធករណី លួចម៉ូតូ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ជនសង្ស័យ០២នាក់ទៅតុលាការបន្ទាប់ពួកគេធ្វើ សកកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានស្លាកលេខ។

មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតនៅវេលាម៉ោង២២៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនសង្ស័យជាមុខសញ្ញាលួចម៉ូតូទាំង០២នាក់ដោយក្នុងនោះមានឈ្មោះ ៖

១-ឈ្មោះ ចាន់ ថា (រដ្ឋា) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់សណ្តែកដី ស្រុកកំណើត ខេត្តព្រៃវែង មានទីលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
២-ឈ្មោះ សឹង ហន ភេទប្រុស អាយុ៣១ មុខរបរ ជាងឈើ មានស្រុកកំណើត ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ខាងលើបានឲ្យដឹងថា កាលពីវេលាម៉ោង៤៖៤៧នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅខាងក្រោយវត្តនិរោធ ភូមិតាងូវ សង្កាត់និរោធ ពួកខ្លួនឃើញម៉ូតូម៉ាក Today ពណ៌លឿង គ្មានស្លាកលេខ ចតទុកពីមុខហាង ដោយភ្លេចដកសោរចេញ ហើយរវល់រៀបចំហាងលក់នុំបញ្ចុក ឃើញឱកាសល្អពួកខ្លួនក៏បានធ្វើសកម្មភាពលួចម៉ូតូនោះ ជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ លុះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក៏ត្រូវបានសមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

To Top