ព័ត៌មានជាតិ

ឃាត់ខ្លួននារីម្នាក់ ក្រោយលួចលុយ ជនជាតិចិនតៃវ៉ាន់ បានសម្រេច ចំនួន២០០០០ដុល្លារ គេចខ្លួន៧ថ្ងៃ តែត្រូវជាប់ខ្នោះ នគរបាលខណ្ឌដូនពេញ

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:៣០ នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ កំពុងធ្វើការសាវជ្រាវ ក៏បានប្រទះឃើញ មុខសញ្ញានារីសង្ស័យ នៅចំណុចភោជនីយដ្ឋាន Big Easy ផ្លូវ១៧២ សង្កាត់ជ័យជំនះ ក៏ធ្វើការឃាត់ខ្លួនយកមកសាកសួរ នៅប៉ុស្តិ៍នគរបាល ផ្សារកណ្តាលទី១ តាមពាក្យបណ្តឹង របស់ជនរងគ្រោះ ជាជនជាតិចិនតៃវ៉ាន់ ដែលមកដាក់ពាក្យប្តឹង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។

អធិការនគរបាលខណ្ឌដូនពេញ លោកទៀង ច័ន្ទសា បានឲ្យដឹងថា នារីសង្ស័យមានឈ្មោះ អែល នូរី អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនិងស្នាក់ នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ ជនជាតិចិនតៃវ៉ាន់ ឈ្មោះCHEN CHING-WEN ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅក្នុង Hotel Points ខាងលើ ។

លោកអធិការបានឲ្យដឹងថា កាលពីម៉ោង៨យប់ថ្ងៃ២២ ខែកក្តដា ឆ្នាំ២០២០ ជនរងគ្រោះបានចាកចេញពីបន្ទប់ស្នាក់នៅ លេខ៩០១ ជាន់ទី៩ Hotel Points សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ទៅធ្វើការភ្លេចចុចគន្លឹះបិទទ្វាបន្ទប់ លុះព្រឹកឡើងត្រលប់មកពីធ្វើការវិញ ឃើញទ្វារបន្ទប់បើក ហើយឥវ៉ាន់ក្នុងបន្ទប់រញ៉េរញ៉ៃ ក៏បានទៅរកមើលលុយ ស្រាប់តែបាត់លុយ ដែលខ្លួនទុកចំនួន២០,០០០$ (ពីរម៉ឺនដុល្លាអាមេរិក) គាត់ក៏សម្រចចិត្តមកដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍ផ្សារកណ្តាលទី១ តែម្តងទៅ ។

នៅចំពោះមុខសមត្ថកិច្ច ជន​សង្ស័យ​បាន​សារភាព​ថា ​ខ្លួនពិត​ជា​បាន​ធ្វើ​សកម្មភាព ​លួចយក​លុយ​នោះ​ពិត​ប្រាកដ​មែន ប៉ុន្តែ​នៅថ្ងៃ​ទី​២៥ ខែ​កក្កដា​ ឆ្នាំ​២០២០ បានផ្ទេរ​ប្រាក់​ចំនួន​១៣៣០០$ ( មួយម៉ឺនបីពាន់បីរយ​ដុល្លារ​) តាម​គណនី ​ABA ទៅ​អោយ​ជនរងគ្រោះ​វិញ ។ ចំណែកប្រាក់ចំនួន៦,៧០០$ (ប្រាំមួយពាន់ប្រាំពីររយដុល្លារ) ទៀតនោះ ខ្លួនបានចាយវាយអស់ទៅហើយ ។

ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

To Top