ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងរៀបចំវេទិកាពិភាក្សា វាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ សីហានេះ បាននិងកំពុងរៀបចំ “វេទិកាពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារ ព័ត៌មាន ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត” ។

វេទិកានេះមានគោលបំណងពិភាក្សា វាយតម្លៃ និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំលើ វិស័យព័ត៌មាន រួមជាមួយនិងមតិយោបល់ របស់អ្នកសារព័ត៌មាន ក្នុងន័យកែលម្អបំពេញបន្ថែមលើសកម្មភាព នៃការរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន (សន្និសីទសាមញ្ញថ្នាក់ជាតិ ) រដ្ឋបាលរាជធានី -ខេត្ត (សន្និសីទសាមញ្ញ ថ្នាក់ក្រោមជាតិ) ក៏ដូចជាសន្និសីទវិសាមញ្ញ (បច្ចុប្បន្នភាពតបនឹង ព្រឹត្តិការណ៍ជាក់ស្តែង) ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំឡើងរយៈពេល ៧ខែកន្លងមក។

វេទិកានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

To Top