ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ បញ្ជាឱ្យមានវិធានការ ជាបន្ទាន់ សម្រាប់ជនរងគ្រោះ ដោយទឹកជំនន់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan o cha បានចេញសេចក្តីណែនាំ ជាបន្ទាន់មួយ ដើម្បីឲ្យក្រុមការងារអជ្ញាធរ ដែលពាក់ព័ន្ធក្នុងការចាត់វិធានការ ជួយទៅដល់ខេត្តមួយចំនួន ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។

លោកនាយករដ្ឋមន្ត្រី បានប្រកាសថា គាត់បានចេញបញ្ជារួចរាល់ហើយទៅកាន់អជ្ញាធរ ជាពិសេសនៅខេត្តខាងជើង នៃប្រទេសដូចជា Chiang Mai និង Nan ផងនិងខេត្តនៅតំបន់ផ្សេងទៀត នៃប្រទេសដូចជា Loei និងខេត្ត Phitsanulok ដើម្បីឲ្យចាប់ផ្តើមធ្វើការងារ ជាបន្ទាន់ក្នុងការជួយសង្គ្រោះ ដល់ពលរដ្ឋទាំងឡាយណា ដែលងាយរងគ្រោះ ដោយសារទឹកជំនន់ ។

ទោះយ៉ាងណាក្តី លោកPrayut ក៏បានធ្វើការ ណែនាំឱ្យអាជ្ញាធរគួរតែគ្រប់គ្រង ទឹកជំនន់នៅកន្លែងណាមួយសម្រាប់ប្រើប្រាស់ ដោយប្រជាកសិករ ដែលកំពុងជួបប្រទះ នឹងស្ថានភាពគ្រោះរាំងស្ងួត នៅប៉ុន្មានខែបន្ទាប់ពីរដូវទឹកជំនន់ឆ្នាំនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top