ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
យោងតាមរបាយការណ៍ សាងសង់ស្នងការដ្ឋានបាន បង្ហាញថា ទីតាំងស្នងការដ្ឋានត្រូវបាន សាងសង់លើផ្ទៃដីទំហំ ៦៥.០០៤ម៉ែត្រការ៉េ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីសាលាខេត្តត្បូងឃ្មុំដែលកាលពីអំឡុង ពេលប្រមាណជាង ២ឆ្នាំមុន ភូមិសាស្ដ្រនេះពោរពេញទៅដោយ ចំការម៉ៃសាក់ហ៊ុព័ទ្ធដោយព្រៃស៊ុបទ្រុប គ្មានហេដ្ឋានរចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវថ្នូល់ ពិបាកធ្វើដំណើរឆ្លងកាត់ ដោយមានតែផ្លូវលំតូចមួយប៉ុណ្ណោះ ៕

