ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បង្ហាញវីដេអូដ៏កម្រមួយ ក្នុងពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៨១

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២០នេះ បានបង្ហាញវីដេអូដ៏កម្រមួយ ក្នុងអំឡុងពេលអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៨១ ដែលពេលនេះសម្ដេចមានអាយុទើបតែ ២៩ឆ្នាំ និងកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស។

សម្ដេចតេជោ ហ៊ុន សែនបានសរសេរលើ គេហទំព័រហ្វេសប៊ុកថា “បានឃើញរូបវីដេអូដ៏កម្រមួយទៀត ប្រហែលបន្សល់ទុកដោយ អ្នកយកព័ត៌មានណាមួយរបស់ឥណ្ឌា។ នេះជារូបភាពទស្សនកិច្ចផ្លូវការ របស់ខ្ញុំទៅឥណ្ឌា នាខែសីហា ឆ្នាំ១៩៨១ ដែលពេលនោះខ្ញុំមានអាយុ ២៩ឆ្នាំ កាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជា
រដ្ឋមន្ត្រីការបរទេស។ រូបភាពនេះគឺខ្ញុំចូលជួប ពិភាក្សាការងារ ជាមួយលោកជំទាវ ឥន្ត្រា គន្ធឺ ដែលជានាយករដ្ឋមន្ត្រីឥណ្ឌា នាពេលនោះ”៕

To Top