ប៉េកាំង៖ របាយការណ៍ដែលត្រូវបាន ចេញផ្សាយដោយ ទូរទស្សន៍ស៊ីអិនអិនកាលពីពេលថ្មីៗនេះ បាននិយាយថា ប្រទេសចិនបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់អាមេរិកឡាទីន និងការ៉ាបៀន (LAC) ចាប់តាំងពីការចាប់ផ្តើម នៃការរាតត្បាតរាតត្បាតកូវីដ១៩។
របាយការណ៍ដដែល បាននិយាយទៀតថា នៅពេលវីរុសបានឆ្លងពីប្រទេសមួយទៅប្រទេសមួយ ប្រទេសចិនបានចាត់វិធានការ និងបរិច្ចាគម៉ាសមុខរាប់ពាន់ ព្រមទាំងឧបករណ៍ធ្វើតេស្ត និងក៏ដូចជាឧបករណ៍ជំនួងដង្ហើមដល់បណ្តាប្រទេស ក្នុងតំបន់ទាំងនោះផងដែរ។
រដ្ឋាភិបាលទាំងនោះ បានធ្វើការថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រទេសចិន ក្នុងនោះរួមមានដូចជា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ិកូលោក Marcelo Ebrard បានសរសេរសារថ្លែងអំណរគុណ នៅលើបណ្តាញសង្គម Twitterខណៈដែលប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez បានថ្លែងអំណរគុណចំពោះប្រទេសចិន នៅក្នុងលិខិតមួយផង៕
ប្រែសម្រួល៖ ស៊ុន លី