ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០។
ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្ទាយឆ្លងកាត់ភាគខាងជើង ប្រទេសថៃ ភាគកណ្ដាល ប្រទេសឡាវ និងវៀតណាម ។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅតំបន់វាលទំនាប ភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន។
២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមា មានពី២៦-២៨°C
- សីតុណ្ហភាពអតិបរមា មានពី ១៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ត ស្ថិតនៅតំបន់វាលំទំនាបភាគកណ្ដាល៕