បរទេស៖ បំពង់បង្ហូរទឹកមួយបានផ្ទុះឡើង នៅក្នុងបរិវេណរដ្ឋសភាថ្មី ដែលបង្កជាទឹកជំនន់ នៅផ្នែកនៃអគារព្រឹទ្ធសភា ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង នៅព្រឹកថ្ងៃអង្គារនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រហោងដែលមាន ទំហំប៉ុនដៃមនុស្ស បង្កើតឡើងនៅចន្លោះម៉ោង ៣-៤ ព្រឹក ក្នុងបំពង់ខាងលើពិដាន បន្ទប់ម៉ាស៊ីនមេកាមេរ៉ា CCTV នៅជាន់ផ្ទាល់ដីនៃអាគារព្រឹទ្ធសភា។
ទឹកជំនន់នៅខាងក្នុងបន្ទប់ ម៉ាស៊ីនមេកំព្យូទ័របានកើនឡើង ដល់ចង្កេះយ៉ាងជ្រៅ ហើយទឹកបានចាក់នៅក្រោមទ្វារ ចាក់សោចូលក្នុងច្រករបៀង។
ក្រុមមន្រ្តីបានវាយបំបែកទ្វារ ដើម្បីចូលខាងក្នុង និងការពារទឹកពីការជន់លិច បន្ទះត្រួតពិនិត្យដែលមានតម្លៃថ្លៃ សម្រាប់កាមេរ៉ាឃ្លាំមើល ៕
ប្រែសម្រួលៈ ណៃ តុលា