ព័ត៌មានជាតិ

សិក្ខាកាមយោធាកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសារទ័ពឆត្រយោង ក្នុងការប្រកួតកីឡាយោធាអន្តរជាតិ នៅរុស្ស៊ី

ភ្នំពេញ៖ សិក្ខាកាមយោធាកម្ពុជា ចំនួន ៧រូប ដែលកំពុងសិក្សានៅសាលា បញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី ទទួលបានចំណាត់ថ្នាក់លេខ ៣ក្នុងចំណោម ៧ប្រទេស (ក្រុមគ្មានរថពាសដែក) ក្នុងកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិ លើទី៦ VI International Army’s Game 2020 លើវិញ្ញាសារទ័ពឆត្រយោង( Airborne platoon)។

យោងតាមគេហទំព័រហ្វេសប៊ុក របស់កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោកបានឲ្យដឹងថា
សមិទ្ធផលនេះ កើតចេញពីស្មារតីស្រលាញ់ជាតិ មាតុភូមិ និងគោរពវិន័យខ្ពស់ របស់សិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅសាលាបញ្ជាការ ជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី ដែមានរាយនាមដូចខាងក្រោម៖

  1. នាយចំណង់ ថ្លៃ សំរិទ្ធ (ប្រធានក្រុម)
  2. នាយចំណង់ ច័ន្ទ សុវណ្ណតារា
  3. នាយចំណង់ ខឹម សុខខុម
  4. នាយចំណង់ មាស ឡាអុល
  5. នាយចំណង់ អា វិចិត្ត
  6. នាយចំណង់ រុំ សារ៉ាត
  7. នាយចំណង់ រឿន សុថុន

គួរបញ្ជាក់ថា កម្មវិធីបើកវគ្គប្រកួតកីឡាអន្តរជាតិ ចាប់ផ្តើមនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ហើយការប្រកួតកីឡា ធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ និងកម្មវិធីបិទវគ្គប្រកួតកីឡានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

-ប្រទេសចូលរួមប្រកួតមានចំនួន ១១ប្រទេស៖

  1. រុស្ស៊ី
  2. ចិន
  3. អាល់ហ្សេរី
  4. ប៊ែលឡារូស

-ប្រទេសដែលចូលរូមប្រកួតលើ ៤វិញ្ញាសារ ដូចគ្នា (ក្រុមគ្មានរថពាសដែក)

  1. កម្ពុជា
  2. កុងហ្គោ
  3. ណាមីប៊ី
  4. ស៊ូដង់
  5. ម៉ាលី
  6. តាជីគីស្ថាន
  7. អេក្វាទ័រ

វិញ្ញាសារទាំង ៤រួមមាន:

  1. វិញ្ញាសារ ទី១: លោតឆត្រ កំពស់៦០០ម៉ែត + លីឆត្ររត់១ គ.ម +រត់១០ គ.ម (រត់កាម៉ង់ដូ លើខ្លួនមានសម្ភារចាប់ពី ៨គីឡូក្រាមឡើង)
  2. វិញ្ញាសារ ទី២: រត់១០គ.ម+រត់៥០០ ម៉ែត បីដង បាញ់បីកាយវិការ (ក្រាប អង្គុយ ឈរ) ក្នុងមួយកាយវិការ បាញ់៥គ្រាប់
  3. វិញ្ញាសារ ទី៣: រត់រកចំណុចទីតាំងលើផែនទី (រយ:ពេលបីម៉ោង)
  4. វិញ្ញាសារ ទី៤: រត់៤ គ.ម +រត់កាត់ឧបសគ្គ +រត់បន្ត៥០០ ម៉ែតបាញ់បីកាយវិការ (កាយវិការក្រាបបាញ់ អង្គុយ ឈរ) ចំនួន ៥គ្រាប់៕
To Top