ព័ត៌មានជាតិ

សម្តេចតេជោ​ ប្រកាសផ្តល់ថវិកា ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវ នៅខេត្តសៀមរាប

ភ្នំពេញ៖ នៅពេលចាប់ផ្តើមបើក កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីបានប្រកាស ពីការផ្តល់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីសាងសង់ផ្លូវនៅក្នុងខេត្តសៀមរាប ។

ការសាងសង់នេះនឹងជួយ កែលំអហេដ្ឋារចនាសម្ព័ន្ធខេត្តផង និងផ្តល់ការងារដល់ប្រជាជន ដែលអាចប៉ះពាល់ដោយកូវីដ១៩ ផងដែរ ។
ថវិកានេះកសាងផ្លូវ ៣៨ខ្សែ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយ សង្ឃឹមថា នៅចុងឆ្នាំ២០២១ នឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។

ជាមួយគ្នានេះសម្តេចតេជោ បានថ្លែងអំណរគុណការរួមចំណែក ពីគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើឲ្យសន្សំបានថវិកាប្រមាណជាង ៦០០លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស ៕

To Top