ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាត់ឲ្យលោក សុី សុខគង់ ជាតំណាង នាំយកថវិកាចំនួន ១លានរៀល ចូលរួមពិធីបុណ្យសពប្អូនប្រុសម្នាក់ ដែលស្លាប់ដោយសារជំងឺឈាមសស៊ីឈាមក្រហម។
ប្អូនប្រុសមានឈ្មោះ ឃឹម លីហេង អាយុ១៦ឆ្នាំ បានទទួលមរណភាព កាលពីវេលាម៉ោង ៥:០០នាទី ទៀបភ្លឺ ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០ ដោយរោគាពាធ នៅភូមអុងក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គួរបញ្ជាក់ផងដែរថា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ ទើបតែបានចុះជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ ជាមួយប្អូនប្រុស ឃឹម លីហេង ដែលមានជំងឺឈាមសសុីឈាមក្រហមដំណាក់ការធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ម្សិលមិញ ៕