ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន Mesong គឺជាគម្រោងដំបូងគេបំផុត នៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់អន្តរជាតិ ដែលពានរង្វាន់នោះទទួលស្គាល់ ពីស្ថាបត្យកម្មអន្តរជាតិ (International Architecture Awards) ។ គម្រោងនេះមានការទទួលស្គាល់ យ៉ាងត្រឹមត្រូវផ្នែកស្ថាបត្យកម្ម នៅទូទាំងពិភពលោក។
ប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមាន ភាពរីកចម្រើនយ៉ាងខ្លាំងលើ ផ្នែកទីផ្សារអចលទ្រព្យ ។ ឥឡូវនេះវិស័យដែលកំពុង រីកចម្រើនមួយនេះ បានលិចចេញនូវគម្រោងអាគារ លំដាប់ពិភពលោកដែលត្រូវបានគេទទួល ស្គាល់នៅលើឆាកអន្តរជាតិដូចជា គម្រោងMesong ដែលជាគម្រោងដ៏លេចធ្លោរបស់ក្រុមហ៊ុន Hong Kong developer Wonder Development, ទើបតែបានទទួលបាន ពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិឆ្នាំ ២០២០។
ពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិមួយនេះ ត្រូវបានបង្កើតឡើងដោយ Chicago Athenaeum ដែលជាសារមន្ទីរស្ថាបត្យកម្ម និងរចនា និងមជ្ឈមណ្ឌលរចនាអឺរ៉ុប និងស្ថាបត្យកម្មអឺរ៉ុបនៅឆ្នាំ ២០០៤។ Chicago Athenaeum គឺជាកន្លែងនៃការបញ្ចាំង អារម្មណ៍លើគម្រោងស្ថាបត្យកម្ម ឆ្នើមបំផុតរបស់ពិភពលោក។ នៅក្នុងឆ្នាំនេះ មានក្រុមហ៊ុនអចលទ្រព្យចំនួនជាង ៤០០ក្រុមហ៊ុននៅទួ ទាំងពិភពលោកត្រូវបានជាប់ឈ្មោះក្នុងបញ្ជី ហើយក្នុងនោះ Mesong គឺជាគម្រោងដំបូងរបស់ប្រទេសកម្ពុជា ដែលទទួលបានពាន រង្វាន់មួយនេះ។
គម្រោង Mesong រចនាដោយក្រុមហ៊ុន NOVO Architect Ltd, ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម ដ៏ល្បីល្បាញរបស់ប្រទេស អង់គ្លេសដែលមានឯកទេសក្នុងការរចនា និងអភិវឌ្ឍន៍ដ៏ល្អបំផុត។ Mesong ត្រូវបានទទួលរង្វាន់ក្នុង ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងផ្នែក ស្ថាបត្យកម្ម។ គម្រោងនេះ គឺជាគម្រោងដែលឈ្នះ តែមួយគត់ពីអាស៊ីអាគេ្នយ៍ នៅក្នុងចំណោមប្រភេទនៃគម្រោងអាគារជាច្រើន គម្រោងនេះគួរអោយចាប់អារម្មណ៍ដូចជា Spring City 66 នៅប្រទេសចិន និងអាគារ Azrieli Tower នៅប្រទេសអីស្រា អ៊ែល ដែលទាំង២ក្រុមហ៊ុននេះ គឺរចនាឡើងដោយក្រុមហ៊ុន Kohn Pedersen Fox ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដ៏ធំមួយ នៅក្នុងទីក្រុងញូវយ៉ក។
វាក៏មានគម្រោងអាគារផ្សេងៗទៀត គឺជាប្រភេទអាគារខ្ពស់ៗ ពីក្រុមហ៊ុនស្ថាបត្យកម្មល្បីៗ នៅលើពិភពលោករួមមាន Manhattan Loft Garden នៅចក្រភពអង់គ្លេសរចនាដោយ Skidmore, Owings & Merrill LLP និងចុះហត្ថលេខាដោយ Herzog & de Meuron នៅសហរដ្ឋអាមេរិក និង 52 Lime Street នៅចក្រភពអង់គ្លេសដោយ Kohn Pedersen Fox.
លោក ពុង ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា បានសម្តែងនូវការអបអរសាទរ និងទទួលស្គាល់តាមរយៈលិខិតមួយផ្ញើមកកាន់ Mesong ក្នុងនោះលោកបាននិយាយថា ខ្ញុំសូមចូលរួមអបអរសាទរចំពោះការខិតខំ របស់Mesong ដែលទទួលបានពានរង្វាន់ ស្ថាបត្យកម្មអន្តរជាតិ ។ ដើម្បីផ្សព្វផ្សាយទស្សនវិស័យ និងការគិតប្រកបដោយគំនិតច្នៃប្រឌិតដ៏ល្អៗ របស់ពិភពលោកក្នុងវិស័យ ស្ថាបត្យកម្មក្រុមដែលទទួល បានពានរង្វាន់ និងគម្រោងថ្មីៗ នឹងត្រូវបានដាក់បង្ហាញ ក្នុងពិព័រណ៍មួយដែលមានឈ្មោះថា ទីក្រុង និងពិភពលោក នៅ Contemporary Space Athens នៅប្រទេសក្រិក ដែលចាប់ផ្តើមពីថ្ងៃទី ១១ ខែកញ្ញា ដល់ថ្ងៃទី ១១ តុលា ឆ្នាំនេះ។ កន្លែងសម្គាល់នៃប្រទេសកម្ពុជាអគារ Mesong ដែលមានកម្ពស់ ២៥២ ម៉ែត្របច្ចុប្បន្នជាអាគារខ្ពស់ ជាងគេនៅប្រទេសកម្ពុជា ដែលមានទីតាំងសិ្ថតនៅកោះពេជ្រ ភ្នំពេញ។
Mesong គឺជាអាគារអេកូឡូស៊ី ត្រូវបានតំឡើងតាមប្រព័ន្ធទំនើប និងសន្សំសំចៃថាមពលទំនើប។ ការរចនាយ៉ាងប្រសប់វារួមបញ្ចូល ធាតុផ្សំនៃវប្បធម៍អាស៊ីអាគ្នេយ៍ ដូចជាគំនិតឫស្សីសម្រាប់ដាក់ផ្នែកខាងមុខ។ គម្រោងនេះរួចផ្សំនិងការរចនាបែបធម្មជាតិ និងសម្រាប់ ការលំហែកំសាន្តនៅតំបន់ចំកណ្តាលទីក្រុង សិត្ថនៅចំណុចប្រសព្វនៃទន្លេ៣ គឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។
កំពូលនៃភាពប្រណីត Mesong ផ្តល់ជូននូវអាគារជាច្រើនប្រភេទ ដើម្បីបំពេញតំរូវការរបស់អតិថិជន ដែលក្នុងនោះមានចាប់ពី១ ដល់ ៤ បន្ទប់គេង។ ក្នុងអាគារមានភាពសាមញ្ញា និងភាពឆើតឆាតលំអទៅដោយគ្រឿងសង្ហារឹម និងបច្ចេកវិទ្យាចុងក្រោយនៃគ្រឿងអគ្គិសនី។
ដោយជុំវិញសុទ្ធសឹងតែអាគារខ្ពស់ៗ ធ្វើអោយគំរោងកាន់តែសំបូរបែប។ នៅខាងក្នុងនោះ Mesong Grand គឺជាក្លឹបសមាជិកផ្តាច់មុខ សម្រាប់អ្នករស់នៅក្នុងអាគារ ដែលសិត្ថនៅជាន់ខាងលើ។ អ្នករស់នៅទីនោះអាចស្រូបយកខ្យល់អាកាសល្អ និងមានកន្លែងសម្រាប់ Cigar និងក្លឹបបែប Panoramic និងមានកន្លែងសម្រាប់ការ ពិភាក្សាការធ្វើអាជីវកម្ម។
មួយវិញទៀតក្នុង Mesong ក្លឹបនឹងបើកអោយប្រជាជនរស់នៅទីនោះ បានចូលរួមកំសាន្តដែលមាន ការរចនាជាមួយបរិក្ខារយ៉ាង សំបូរបែបក្នុងមានដូចជា អាងហែលដែលមានកំដ្តៅ ២៧០ដឺក្រេដែលសិត្ថនៅជាន់ខាងលើ ជាមួយទេសភាពដ៏ស្រស់ស្អាត, ក្លឹបយូហ្គា ភោជនីយដ្ឋាន និងបារដ៏ទំនើបជាដើម។
ក្នុងនោះទៀត Mesong Mall មានទិសដៅក្នុងការដាក់ លក់នូវឥវ៉ាន់អន្តរជាតិ ដែលរួមមានដូចជាហាងកាហ្វេ ហាងលក់រាយ និងអាហារឆ្ងាញ់រសជាតិបែបអន្តរជាតិ សម្រាប់ជាជម្រើនរបៀបរស់នៅបែបទាន់សម័យ ៕