បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូងបានផ្សាយថា ក្រុមពន្លត់អគ្គីភ័យនៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមពន្លត់ភ្លើង នៅប្លុកប៉ម របស់អគារដែលមាន កម្ពស់៣៣ជាន់ នៅភាគខាងត្បូង នៃទីក្រុងអ៊ូលសាន របស់ប្រទេស កូរ៉េខាងត្បូង។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សរាប់រយនាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញ ហើយមនុស្សជាង៨០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារការស្រូបផ្សែង។
សេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្តើម នៅម៉ោងប្រហែល ២៣ និង ០០ នាទីម៉ោងក្នុងស្រុក (១៤:00 GMT) កាលពីថ្ងៃព្រហស្បតិ៍ ហើយរាលដាល កាន់តែខ្លាំងដោយខ្យល់បក់។
គិតមកត្រឹមនៅព្រឹកថ្ងៃសុក្រ ភ្លើងនៅតែមិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយទេ។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបាននិយាយថា ខ្យល់បក់ខ្លាំងធ្វើឱ្យពិបាកគ្រប់គ្រងភ្លើង។
អគ្គិភ័យនេះបានឆាបឆេះនៅចន្លោះជាន់ទី ៨និងទី១២ នៃអគារពាណិជ្ជកម្ម និងលំនៅដ្ឋានរបស់ Samhwan Art Nouveau ដែលមានចំនួនប្រហែល ១២០ គ្រួសារនិងអង្គភាពហាងលក់ទំនិញ៕
ប្រែសម្រួលៈ ណៃ តុលា