ព័ត៌មានអន្តរជាតិ

បារាំង និងអាល្លឺម៉ង់ ត្រៀមខ្លួនលេងល្បែងលំបាក ជាមួយរុស្ស៊ី

បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបារាំង និងអាល្លឺម៉ង់ បាននិយាយថា សហភាពអឺរ៉ុប ត្រូវតែឈប់ប្រឆាំងរុស្ស៊ី នៅពេលដែលប្រទេសនេះ បំពានទំនៀបអន្តរជាតិ ហើយការសម្រេចចិត្ត ជំរុញឲ្យដាក់ទណ្ឌកម្ម ជុំវិញការបំពុលលោក Alexei Navalny មិនបានបញ្ចប់កិច្ចពិភាក្សាគ្នានោះទេ។

បារាំងនិងអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធថា ពួកគេនឹងស្នើឲ្យមានទណ្ឌកម្មសហភាពអឺរ៉ុប លើបុគ្គលរុស្ស៊ី ក្រោយទទួលបានចម្លើយដ៏គួរឲ្យជឿទុកចិត្តបាន ពីទីក្រុងមូស្គូ ជុំវិញការប្រើប្រាស់ធាតុគីមីពុលដ៏សាហាវ លើលោក Navalny។

រដ្ឋមន្ត្រីការបរទេសបារំាង លោក Jean-Yves Le Drian បាននិយាយប្រាប់សន្និសីទសន្តិសុខមួយ នៅក្នុងទីក្រុងប្រាទីស្លាវ៉ាដូច្នេះថា “កិច្ចពិភាក្សាគ្នា មិនមែនជាការលេសដោះសារសម្រាប់ការលេងមួយរយៈពេលនោះទេ។ យើងត្រូវតែច្បាស់លាស់ថា កិច្ចពិភាក្សាជាមួយរុស្ស៊ី មិនមែនមានន័យថា ធ្វើវាជាការអនុគ្រោះនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top