វ៉ាស៊ីនតោន៖ តាមការលើកឡើង របស់គ្រូពេទ្យបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មិនបានបង្ហាញ រោគសញ្ញាណាមួយនៃជំងឺកូវីដ-១៩ នោះទេក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ហើយស្ថានភាពរបស់លោក មានស្ថេរភាពល្អ។
គ្រូពេទ្យលោក Conley បានឲ្យដឹងនៅក្នុងអនុស្សារណៈ មួយថាប្រធានាធិបតីវ័យ ៧៤ ឆ្នាំឥឡូវនេះ“ មិនមានគ្រុនក្តៅអស់រយៈពេលជាង ៤ ថ្ងៃ ហើយរោគសញ្ញាមិនមាន រយៈពេលជាង ២៤ ម៉ោងកន្លងមកនេះ” ។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងបន្ទាប់ពីការ ចេញផ្សាយព័ត៌មានអំពី ស្ថានភាពសុខភាពបច្ចុប្បន្នរបស់លោក លោក ត្រាំ បានហៅការឆ្លងរបស់ លោកជាមួយវីរុសនេះថាជា “ពរជ័យពីព្រះ” នៅក្នុងវីដេអូដែលបានបង្ហោះលើ Twitter៕ ដោយ ឈូក បូរ៉ា