ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្បាច់រាំវង់ សារវ៉ាន់ និងឡាំលាវជាគឺរបស់ឡាវទេ ដូច្នេះពលរដ្ឋកម្ពុជាត្រូវទទួលស្គាល់ថា អ្វីជារបស់ខ្មែរ និងអ្វីជារបស់គេ។
ក្នុងឱកាសសម្តេចតេជោ អនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីជួបសម្ដែងការគួរសម មុនចេញទៅប្រកួតកីឡាស៊ីហ្គេម(SEA Games) នៅហ្វីលីពីន នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩បានថ្លែងថា ខ្មែរត្រូវទទួលស្គាល់អ្វីជារបស់ខ្មែរ និងជារបស់ប្រទេសក្បែរខាង ។ ជាក់ស្តែងក្បាច់រាំវង មានការដណ្តើមគ្នាថាជារបស់ខ្មែរ និងរបស់គេ ។
សម្តេចតេជោបន្តថា “រាំវង់ជារបស់ឡាវទេ អីចឹងយើងយកពីគេ ត្រូវទទួលស្គាល់ ។ សារវ៉ាន់ និងឡាំលាវ តែយើងថា ជារបស់យើង ត្រូវសិក្សាផងណាជារបស់គេ ជារបស់យើង។ ក្បាច់រាំទាំង៣ជារបស់គេទេ។
សម្តេចបន្តទៀតថា ដូចជាភ្លេងពិពាធជារបស់ខ្មែរ តែខ្មែរហៅថា ភ្លេងសៀម។ ដូច រឿងកាកី ជាព្រះរាជនិពន្ធអង្គឌួង ។ តែថៃថាជារបស់គេ ៕