អត្ថបទ

DNC​ ​បង្កើត​កម្មវិធី​ អស្ចារ្យ ៤កន្លែង ​ក្នុង​ពេល​តែមួយ​

ភ្នំពេញ៖ ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ ដែល​ទើបនឹង​ឈាន​ចូល ​មកដល់​ ​ក្រុមហ៊ុន​ ​DNC​ ​កាលពីពេលថ្មីៗនេះ បានបង្កើត​កម្មវិធី​ផ្លេកបន្ទោរ​ ដ៏​អស្ចារ្យ​មួយ​ នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដោយព្រឹត្តិ​ការណ៍​នេះ​ ប្រព្រឹត្តទៅ លើទីតាំង​ចំនួន៤ ក្នុង​ពេល​តែមួយ​ ​គឺ​ចាប់ពីម៉ោង​ ៧​យប់​ ​ថ្ងៃទី១២​ ​ខែមករា​ ​ឆ្នាំ២០២០​។​

​ទីតាំង​ទាំង៤នោះ រួមមាន៖ ផ្សារ​ទំនើប​អ៊ី​អន១​ ​ផ្សារ​ទំនើប​អ៊ី​អន២​ ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យ៉ា​ ​​និងមុខ​ព្រះបរមរាជវាំង។​

​កម្មវិធី​នេះ​មានការ​ចូលរួម ​ពី​សមាជិក​ ​DNC​ ​និង​តារា​ហ្វេ​សប៊ុ​ក​ល្បី​ៗ​ និង​ស្រស់​ស្អាត​ជាច្រើន​រូប​ ​ព្រមទាំង​មានកម្ម​វិ​ធី​សប្បាយ​ៗ​ជាច្រើន​ ដើម្បី​បង្ហាញ​ជូន​ទស្សនិកជន​ ដែល​មាន​វត្តមាន ​នៅ​ទីតាំង​នោះ​ផង​ដែរ​។​

​សូមបញ្ជាក់ថា​ DNCនឹងបង្កើត​ព្រឹត្តិ​ការណ៍ ​កាន់តែ​អស្ចារ្យ​មួយទៀត ដែលនឹងប្រព្រឹត្តទៅ នៅ​ថ្ងៃទី១៤​ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០ខាងមុខនេះ​ ​ពោលគឺចំ​នឹង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​តែម្តង​៕​ដោយ៖ធី លីថូ

 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top