អត្ថបទ

៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជួយបំពេញចិត្ត កតញ្ញូរបស់ចៅ អ្នកខេត្តពោធិ៍សាត់ម្នាក់

លោក ដុះ ឡុង អ្នកឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្រេច ក្តីប្រាថ្នាតបស្នង សងគុណលោកយាយ តាមរយៈការប្រើប្រាស់ ទឹកប្រាក់៥លានរៀល ដែលឈ្នះពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជួយដោះទាល់ នាគ្រាលំបាកមួយ។

លោក ឡុង បញ្ជាក់ថា៖ «លោកយាយខ្ញុំ ស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវឲ្យខ្ញុំសម្រេចចិត្តថា ឈប់ធ្វើការសំណង់ឆ្ងាយ ពីផ្ទះព្រោះត្រូវនៅ ជាជំហរគ្រួសារ អ៊ីចឹងហើយខ្ញុំក៏រកការងារ បានធ្វើនៅឃ្លាំង ផលិតជីធម្មជាតិ ដែលនៅជិតផ្ទះ។ ហើយនៅទីនោះហើយ ដែលខ្ញុំទិញវើក WURKZ ហូបពីតូបលក់មុខកន្លែង ធ្វើការជារៀងរាល់ថ្ងៃ មុនចូលធ្វើការអស់ ១ខែហើយ។ រហូតដល់ថ្ងៃទៅ៣ ខែតុលា នេះ បានឈ្នះ ៥លានរៀលតែម្តង»។

ចៅកតញ្ញូរូបនេះបន្ថែមថា៖ «ចៃដន្យអីថ្ងៃនោះ នៅសល់វើក តែមួយកំប៉ុងគត់ ដែលខ្ញុំក៏ទិញទុក ហូបជាធម្មតា។ គ្រាន់តែរៀបនឹងធ្វើការ ខ្ញុំក៏មិនបង្អង់យូរគាស់ឆាច់ ឃើញគេដាក់ ៥លាន ខ្ញុំអរឡើងស្លុតទៅជា ស្ងួតមាត់អស់។ ថាហ៊ោក៏ហ៊ោ មិនចេញ បានត្រឹមតែនិយាយតិចៗ ទៅអ្នកធ្វើការជាមួយគ្នា ប្រហែល៧នាក់ ថា ខ្ញុំឈ្នះ៥លានហើយ។ គេគ្រប់គ្នាមិនជឿខ្ញុំទេ ថែមទាំងបោះពាក្យថា ឈ្នះ៥លានអីមុខស្ងួតអ៊ីចឹង។ ដល់តែថៅកែខ្ញុំដែលនៅជិតនោះ សុំក្រវិលកំប៉ុង មើលទើបគាត់ថា ជួយអរផង ឈ្នះបាន ៥លានពិតប្រាកដរបស់គេ»។

ទឹកប្រាក់នេះលោក ឡុង យកទៅទិញថ្នាំសង្កូវ ដើម្បីព្យាបាលរោគចាស់ជរា របស់លោកយាយវ័យជាង ៨០ ឆ្នាំរបស់គាត់ និង បានយកទៅសងបងប្អូនខ្លះផងដែរ។
គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាស ឈ្នះទឹកប្រាក់សុទ្ធ ៥០ លានរៀល ៥ លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ ពាន់រៀល និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕

To Top