អត្ថបទ

លែងពិបាកទៀតហើយ គ្រប់ដេប៉ូរបស់ IQPS អាចទូទាត់ប្រាក់ តាមរយៈវីង

ធនាគារវីង ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជា និង IQPS ដែលជាក្រុម ហ៊ុនបោះដុំនិងចែកចាយ ស្រាបៀរ ភេសជ្ជៈ ទឹកសុទ្ធ បារី Marlboro និង L&M ដែលឈានមុខគេ នៅកម្ពុជា បានសហការគ្នា ដើម្បីអនុញ្ញាតដល់ដៃគូ អាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង។

ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ដៃគូអាជីវកម្ម របស់ក្រុមហ៊ុន IQPS ជាង៦០០០០ កន្លែងនៅ២៥ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា អាចទូទាត់ប្រាក់ ជាមួយក្រុមហ៊ុន IQPS តាមរយៈប្រព័ន្ធឌីជីថល អេកូឡូស៊ីដ៏ទំនើបរបស់វីង ប្រកបដោយ ភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។

នេះជាជំហាន ថ្មីមួយទៀតដែលវីងនឹង ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ដល់ដៃគូអាជីវកម្ម ជាពិសេស ក្រុមហ៊ុន IQPS នឹងចំណេញពេលវេលា ចំណាយធនធានកាន់តែតិច និងកាត់បន្ថយហានិភ័យ ក្នុងការប្រមូលថ្លៃទូទាត់ប្រាក់ ពីដេប៉ូនីមួយៗ។

គ្រប់ដេប៉ូទាំងអស់ អាចធ្វើការទូទាត់ប្រាក់ ជាមួយក្រុមហ៊ុន IQPS បានយ៉ាងងាយស្រួល តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ក្នុងមុខងារ ទូទាត់វិក្កយបត្រ (Bill Payment) ឬ ស្កេន QR កូដ បានយ៉ាងរហ័ស និង សុក្រិតបំផុត។ អតិថិជនទាំងអស់ អាចតាមដានប្រវត្តប្រតិបត្តិការ នីមួយៗតាមរយៈ Wing App បានយ៉ាងច្បាស់ និងងាយស្រួលបំផុត។

ជាងនេះទៅទៀត ម្ចាស់ដេប៉ូនីមួយៗ ក៏អាចដាក់ប្រាក់ក្នុងគណនីវីង របស់ពួកគេ និងទូទាត់វិក្កយបត្រ ជាមួយក្រុមហ៊ុន IQPS ដែលមានលេខកូដទូទាត់ ៩២៦២ សម្រាប់ប្រាក់ដុល្លារ តាមរយៈភ្នាក់ងារវីង ជាង៩៣០០ កន្លែងនៅទូទាំង ប្រទេសកម្ពុជាផងដែរ៕

To Top