អត្ថបទ

Vietjet បង្កើនប្រសិទ្ធភាព កងនាវាអាកាសចរណ៍របស់ខ្លួន ជាមួយនឹង ការដាក់ដំណើរការយន្តហោះទី 105

(ទីក្រុងភ្នំពេញ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បន្តពង្រីកកងនាវាអាកាសចរណ៍ដ៏ទំនើបឈានមុខគេលើពិភពលោករបស់ខ្លួនជាមួយនឹងយន្តហោះពីក្រុមហ៊ុន Airbus ថ្មីស្រឡាងពីទីក្រុង Hamburg ទៅកាន់ទីក្រុងហូជីមិញ។ យន្តហើយដែលមានការរចនាបែប A321neo ACF ដែលសន្សំសំចៃប្រេង ត្រូវបានដាក់ដំណើរកាបន្ថែមយន្តហោះសរុបរហូតដល់ទៅ ១០៥ គ្រឿង។

យន្តហោះថ្មីដែលមកដល់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat គឺជាជំហានចុងក្រោយបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដើម្បីបង្កើនបទពិសោធន៍ហោះហើររបស់អ្នកដំណើរ ខណៈពេលដែលកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។ ការរចនាបែប A321neo ACF គឺជាប្រភេទយន្តហោះពីក្រុមហ៊ុន Airbus ទំនើបឈានមុខគេរបស់ពិភពលោកដែលសន្សំសំចៃប្រេងបានរហូតដល់ ២០​ ភាគរយ កាត់បន្ថយការបំភាយឧស្ម័នដល់បរិស្ថានរហូតដល់ ៥០ ភាគរយ និងកាត់បន្ថយសំលេងរំខានរហូតដល់ ៧៥ ភាគរយ។ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjet បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅលើពិភពលោក ដែលដំណើរការទម្រង់កាប៊ីនដែលត្រូវបានរចនាតាមបែប A321neo ACF យ៉ាងពិសេសនេះ។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅតែបន្តពង្រីកជើងហោះហើរដោយបន្ថែមយន្តហោះ Airbus Neo ថ្មីរបស់ខ្លួន។ ឈានចូលឆ្នាំថ្មីដែលជាឆ្នាំរោង (នាគ) យន្តហោះថ្មីទាំងនេះ នឹងនាំមកនូវធនធាន និងសន្ទុះថ្មីសម្រាប់ការត្រៀមខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងយុទ្ធសាស្ត្រពង្រីកបណ្តាញហោះហើរ ជាមួយនឹងគោលដៅថ្មីៗជាច្រើនទៀត។ នៅដើមខែកុម្ភៈ ក្រុមហ៊ុន Vietjet ក៏បានបន្ថែមយន្តហោះចំនួន ៦ បន្ថែមទៅលើជើងហោះហើរបច្ចុប្បន្នដើម្បីបំពេញតម្រូវការធ្វើដំណើររបស់អតិថិជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

យន្តហោះទី ១០៥ នឹងត្រូវដាក់ឱ្យដំណើរការលើផ្លូវតភ្ជាប់គោលដៅក្នុងប្រទេសវៀតណាម និងអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ ។ល។

កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Vietjet បានបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនជាមួយនឹងផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មីចំនួន ៣៣ ដែលនាំឱ្យចំនួនផ្លូវហោះហើរសរុបមានដល់ ១២៥ ដែលក្នុងនោះមានជើងហោះហើរអន្តរជាតិចំនួន ៨០ និងផ្លូវក្នុងស្រុកចំនួន ៤៥ ។ ក្រុមហ៊ុនអាកាសចរណ៍នេះ បានដឹកជញ្ជូនអ្នកដំណើរជាង ១៨៥ លាននាក់នៅទូទាំងពិភពលោក។

ក្រុមហ៊ុន Vietjet កំពុងប្រតិបត្តិការជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដោយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរ។ ផ្លូវ​នេះ​ ផ្តល់​ជម្រើស​ក្នុង​ការ​ធ្វើ​ដំណើរ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ក្នុង​ការ​ហោះ​ហើរ​ឆ្លង​កាត់​អាស៊ី​អាគ្នេយ៍ ​និង​ពិភពលោក។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

To Top