ភ្នំពេញ: ស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ជាអ្នករៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2024” ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ នៅបរិវេណផ្សារទំនើប ភួ ពុយ ខេត្តបាត់ដំបង ។ ការរៀបចំ...
ភ្នំពេញ ៖ សូមគោរពអញ្ជើញ សាធារជនចូលរួមទស្សនា “ការប្រគំតន្ត្រី អូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ ដោយសេរី នៅសាលមហោស្រព NABA ក្នុងណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចូលរួមសម្តែង ដោយលោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀង អូប៉េរ៉ាខ្មែរដំបូងគេ ធានាថា សាធារជនទាំងអស់...
ភ្នំពេញ៖ ចំពោះការចាប់ខ្លួនស្រ្តីម្នាក់ ដែលប្រើគណនីហ្វេសប៊ុក «ហ៊ូ រុនអេង» មកចាត់ការតាមផ្លូវច្បាប់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានលើកឡើងថា សិទ្ធិបញ្ចេញមតិត្រូវបានគោរព តែការមួលបង្កាច់មិន ត្រូវបានអត់ឱនឲ្យទេ ។ ការចាប់ខ្លួនស្រ្តីខាង ធ្វើឡើងក្រោយស្រ្តីរូបនេះ បានចូលទៅខំមិនក្នុងហ្វេសប៊ុកផេករបស់សម្ដេចតេជោ នូវខ្លឹមសារថា «នែបង្គោលៗហើយប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរ យួនគ្រប់គ្រងយូរៗ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ កញ្ញា នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)” ព្រមទាំងអញ្ជើញចូលរួម កម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ឱ្យសមត្ថកិច្ច ស្វែងរកបុគ្គលម្នាក់ ដែលមានគណនីហ្វេសប៊ុក «ហ៊ូ រុនអេង» មកចាត់ការតាមផ្លូវច្បាប់ ក្រោយបុគ្គលរូបនេះ បានចូលទៅខំមិនក្នុងហ្វេសប៊ុកផេករបស់សម្ដេច នូវខ្លឹមសារថា «នែបង្គោលៗហើយប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរយួនគ្រប់គ្រងយូរៗទៅពួកធ្វើកល្បិចចោទខ្មែរថាជាខ្មាំងឲអ្នកដឹកនាំខ្មែរសម្លាប់ ចាប់ដាក់គុកឬសម្លាប់អស់ទៅជចាយ៉ាងណាកូនៗគួរអាណិតទេ ?»។ នៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ...
ស្ទឹងត្រែង ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានកសាង ស្ពាន ផ្លូវ និងស្ថានភាពផ្លូវចំនួន ៥ខ្សែ នៅក្នុងភូមិសាស្រ្តនៃខេត្តស្ទឹងត្រែង។ ផ្លូវទាំង៥ខ្សែនោះរួមមាន៖ ខ្សែទី១ ៖ ជាប្រភេទផ្លូវក្រាលបេតុងប្រវែង ៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កិច្ចការវិនិយោគ និងពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភ នៃស្ថិរភាពសេដ្ឋកិច្ច។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងពិធិបើក ពិព័រណ៍អន្តរជាតិចិនលើកទី២៤...
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) និងសហការី បានអញ្ជើញចុះពិនិត្យមើលការ ប្រមូលផលស្រូវពូជ (OM 5451) នៅរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានទីតាំងស្ថិត...
ភ្នំពេញ៖ ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ ដែលពាក្យនេះ ឆ្លុះបញ្ចាំងឱ្យឃើញ អតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តជាប់ជាប្រចាំ តាមរយៈការប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ចំពោះអតីតលោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា...
ភ្នំពេញ ៖ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់សិក្ខាកាមជាសមាជិកាសកម្ម នៃសមាគមកាយឬទ្ធិនារីកម្ពុជា ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិច ទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ ។ ការណែនាំ របស់លោកស្រីប្រធានក្រុមប្រឹក្សា សមាគមកាយឫទ្ធិនារីកម្ពុជា...