បរទេស៖អង្គការសម្ពន្ធមិត្តយោធាណាតូ បានធ្វើសេចក្តីប្រកាសថា យន្តហោះចម្បាំង F-16 ចំនួន៤គ្រឿងរបស់កងកម្លាំងជើងអាកាសតួកគី និងកងទ័ពចំនួន៨០នាក់ កំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញ ដើម្បីជួយក្នុងភារកិច្ចល្បាតដែនអាកាសបស់ណាតូ។ តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងនិងកងទ័ពតួកគី បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Malbork ក្នុងប្រទេសប៉ូឡូញភាគខាងជើង កាលពីថ្ងៃអង្គារ សម្រាប់ការចាត់តាំងរយៈពេល១០សប្ដាហ៍ ជាមួយកងទ័ពអាកាសប៉ូឡូញ និងកងកម្លាំងដទៃទៀត ក្នុងដំណើរគាំទ្រដល់បេសកកម្មល្បាតដែនអាកាសរបស់ណាតូ នៅក្នុងតំបន់ភាគខាងកើតរបស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការណាតូបាននិយាយថា វត្តមានបច្ចុប្បន្នរបស់កងកម្លាំងជើងអាកាសអេស្ប៉ាញនៅប្រទេសលីទុយអានី...
រដ្ឋបាលរាជធានី ផ្អាកជាបណ្តោះអាសន្ន អាជីវកម្មមានហានិភ័យ ឆ្លងជំងឺកូវីដ១៩ និងហាមមិនឲ្យប្រមូលផ្តុំ ១៤ថ្ងៃ គិតត្រឹមម៉ោងសូន្យ ថ្ងៃទី១០កក្កដា តទៅ
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង ជាមិត្ដ និង យុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសវៀតណាមនៅពេលដែលខ្លួនបានកត់សម្គាល់ខួបនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ប្រទេដទាំងពីរ ប្រហែលប្រាំមួយទសវត្សរ៍មុន។ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា“ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាមបានវិវត្តទៅជាទំនាក់ទំនងថ្មី និងជាយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននេះ” ។ ក្រសួងបានបន្ថែមទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់ចំណុចខ្ពស់បំផុតនាពេលអនាគត ចំពេលមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំ និងគណបក្សរៀងៗខ្លួន។ ស្ថាបនិករដ្ឋចុងក្រោយរបស់កូរ៉េខាងជើង លោកគីម អ៊ីលស៊ុង បានធ្វើដំណើរទៅប្រទេសវៀតណាម...
ភ្នំពេញ ៖ លោក ឥន្ទ សុផល អ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរបានលើកជាសំណួរថា តើមានកូនខ្មែរប៉ុន្មាន (%) យល់ដឹងពីប្រាសាទអង្គរ? កូនខ្មែរខ្លះមិនទាន់បាត់វង្វេងថា តើក្សត្រអង្គណាសាងសង់ប្រាសាទអង្គរ និងក្សត្រអង្គណាសាងសង់ប្រាសាទបាយ័នផង?។ ជាបន្តសូមទស្សនជន អាននូវខ្លឹមសារដែលលោក ឥន្ទ សុផល ស្រាវជ្រាវពីប្រវត្តិប្រាសាទខ្មែរ ជាពិសេសប្រាសាទអង្គរ ក្រោយមានការសង្ស័យថា ភាគីថៃបានចម្លងប្រាសាទយកតាមរចនាបថអង្គររបស់ខ្មែរ ៖...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ បានស្នើឱ្យមានវិធានការតឹងរ៉ឹងជាងមុន ដើម្បីលើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ និងមិនចាកចេញពីខេត្តរបស់ពួកគេ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស Covid-19 ឱ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សំណើរបស់ក្រសួងសុខាភិបាល ទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាព Covid-19 (CCSA ) នឹងឃើញអំពីកម្រិតលើការធ្វើដំណើរទៅវិញទៅក្នុងឆ្លងខេត្ត...
បរទេស៖អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅប្រទេសថៃចំនួន ៧៥ នាក់ បានស្លាប់ និង បានរកឃើញករណីឆ្លងថ្មី ៧ ០៥៨ នាក់ ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ខណៈការកើនឡើងជាបន្តបន្ទាប់នៃករណីឆ្លងវីរុស បានរីករាលដាលដល់ខេត្តនានា ទូទាំងប្រទេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយស្រង់សម្តីមន្រ្តីមួយរូបថា សេវាកម្មស៊ើបការណ៍ជាតិរបស់ប្រទេសកូរ៉េខាងត្បូង (NIS ) បានបង្ហាញថា មេដឹកនាំនៃប្រទេសជិត ខាងនៅភាគខាងជើងរបស់ខ្លួន គឺលោកគីមជុងអ៊ុន មិនមានបញ្ហាសុខភាពទេ បើទោះបីជាស្រកទម្ងន់ ១០-២០ គីឡូក្រាម (២២-៤៤ ផោន) ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក៏ដោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា...
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា «ត្រូវយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់(មេរៀន) ដើម្បីត្រួសត្រាយអនាគត» ។ ជាក់ស្តែង ដូចអ្វីដែលយើងគ្រប់គ្នាបានឃើញនឹងភ្នែកហើយថា បក្សកុម្មុយនិស្តចិនបានចងចាំនិងរៀនសូត្រពីប្រវត្តិសាស្ត្រជាប់រហូតមក និងកសាងប្រទេសជាតិដែលមានអនាគតដ៏បវររុងរឿង ។ ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកម្មុយនិស្តចិន និងដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្ត្រឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់នេះនិងកូនចៅជំនាន់ក្រោយៗឱ្យស្វែងយល់ច្បាស់ពីប្រវត្តិតស៊ូដ៏អង់អាចក្លាហាន មោះមុតមិនងាករេ ស៊ូបូជាឈាមស្រស់និងលះបង់ជីវិតដើម្បីជាតិមាតុភូមិនិងប្រជាជនរបស់អ្នកបដិវត្តន៍ជាន់មុននៃបក្សកុម្មុយនិស្តចិន សាលពិព័រណ៍ដ៏ស្កឹមស្កៃមួយបានលេចចេញជារូបរាងនៅក្បែរកីឡដ្ឋានជាតិនាក្រុងប៉េកាំង ដែលរំលេចដោយតួអក្សរចិនពណ៌ក្រហមធំៗមានន័យថា «សាលពិព័រណ៍ប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន» ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៨៧នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយ៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១ ៤២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៦៥នាក់...