ព័ត៌មានអន្តរជាតិ

Breaking News: នាយករដ្ឋមន្រ្តីអង់គ្លេស នឹងចុះចេញ ពីតំណែង បន្ទាប់ពីរលក នៃការលាលែងពីតំណែងរបស់ មន្រ្តីក្រោមឱវាទ

បរទេស៖ លោក Boris Johnson នឹងត្រូវចុះចេញពីតំណែងជាមេដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីបាត់បង់ការគាំទ្រពីរដ្ឋមន្ត្រី និងសមាជិកសភារបស់គាត់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការប្រកួតប្រជែងភាពជាអ្នកដឹកនាំគណបក្សអភិរក្សនឹងប្រព្រឹត្តទៅក្នុងរដូវក្ដៅនេះ ហើយនាយករដ្ឋមន្ត្រីថ្មីនឹងចូលកាន់តំណែងក្នុងពេលសម្រាប់សន្និសីទរបស់បក្សនៅខែតុលា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនេះ លោក Johnson នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីដដែល។ លោកបានប្តេជ្ញាថានឹង “បន្ត” បន្ទាប់ពីមានរលកនៃការលាលែងពីរដ្ឋាភិបាលជុំវិញការដឹកនាំរបស់គាត់ ប៉ុន្តែឥឡូវនេះបានសម្រេចចិត្តចុះចេញពីតំណែង។

ប៉ុន្តែត្រូវបានជំរុញឱ្យចុះចេញដោយសមាជិកជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីរបស់លោក រួមទាំងអធិការបតីទើបតែងតាំងថ្មី គឺលោក Nadhim Zahawi ។

នៅក្នុងលិខិតលាលែងពីតំណែងរបស់លោក Zahawi ដែលត្រូវបានផ្តល់ការងារតិចជាង 48 ម៉ោងមុនបាននិយាយថា គាត់បាន “បញ្ជាក់យ៉ាងច្បាស់ចំពោះនាយករដ្ឋមន្រ្តី” ថា គាត់គួរតែ “ចាកចេញដោយសេចក្តីថ្លៃថ្នូរ” ៕ប្រែសម្រួលៈ ណៃ តុលា

To Top