ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៨នាក់ និងមានករណីជាសះស្បើយ ១៦នាក់។
បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានិយាយនៅពេលថ្មីៗនេះថា ក្រុមកោះ គឺជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន ក្រោយទីក្រុងតូក្យូបានបដិសេធមិនធ្វើជំនួបកំពូលមួយជាមួយទីក្រុងសេអ៊ូល នៅជំនួបកំពូលនៃក្រុមប្រទេស G7។ មន្ត្រីនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Choi Young-sam បានមានប្រសាសន៍ថា សមយុទ្ធការពារបូរណភាពដែនសមុទ្រខាងកើត ដែលបានចាប់ផ្តើមនៅសប្ដាហ៍នេះជិតក្រុមកោះនោះ គឺជាការហ្វឹកហាត់ប្រចាំឆ្នាំតាមប្រក្រតីធម្មតា បង្កើតឡើងសម្រាប់គោលបំណងការពារដែនគោកកូរ៉េខាងត្បូង។ ការថ្លែងបែបនេះរបស់លោក Choi Young-sam គឺត្រូវបានធ្វើឡើង ក្រោយទីភ្នាក់ងារសារព័ត៌មានជប៉ុន ...
បរទេស៖ កីឡាករឆ្នើមរបស់ក្លឹបបាល់ទាត់ Juventus គឺ Cristiano Ronaldo មិនមែនជាតារាកីឡាដំបូងគេនោះទេ ដែលបដិសេធម៉ាកភេសជ្ជៈឡើយ ព្រោះ កាលពីឆ្នាំ ២០១៧ លោក Virat Kohli ប្រធានក្រុមកីឡាគ្រីឃីតរបស់ឥណ្ឌា ក៏បានច្រានចោលកិច្ចព្រមព្រៀង រាប់លានជាមួយក្រុមហ៊ុន Pepsi ផងដែរ ។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤...
ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១៖ មុននឹងក្រុមហ៊ុន សាមសុង បានដាក់លក់ Samsung Galaxy A22 5G ជំនាន់ថ្មីក្នុងឆ្នាំ 2021 នេះព័ត៌មានបែកធ្លាយពីតម្លៃពិសេសសមរម្យបំផុតស្ទើរមិនគួរឱ្យជឿជាមួយនឹងលក្ខណៈសម្បត្តិពិសេសដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើន ពាសពេញបណ្តាញសង្គមនៃពិភពស្មាតហ្វូន ដែលធ្វើឱ្យអ្នកប្រើប្រាស់ ស្មាតហ្វូនជាពិសេសអតិថិជនរបស់ក្រុមហ៊ុន សាមសុង នៅប្រទេសកម្ពុជា យ៉ាងច្រើននៅមិនសុខ អន្ទះសារ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៧នាក់ និងជាសះស្បើយចំនួន២១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤៨១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៧១នាក់ និងកំពុងសម្រាកព្យាបាលចំនួន២០៧នាក់ និងស្លាប់២នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់ បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ ភូមិកំពែងធំ នៃឃុំកំពែង ស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នកវីជ្ជមានជំងឺកូវិដ១៩ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុង «ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ»។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១២នាក់ និងជាសះស្បើយចំនួន ១នាក់ ។ សូបបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៦នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៨នាក់ ស្លាប់៣នាក់ និង៣៨៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៧នាក់ ក្នុងនោះ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន៦នាក់ និងជាករណីនាំចូលពីថៃម្នាក់ និងមានករណីជាសះស្បើយចំនួន០៣ នាក់ ផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥...