ញូវយ៉ក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សជាង ១០០នាក់ត្រូវបានគេភ័យខ្លាចថាបានស្លាប់នៅពេលដែលខ្យល់ព្យុះកំបុតត្បូងថូណាដូ បានបោកបក់កាត់រដ្ឋចំនួន៦ នៅក្នុងតំបន់ Midwest និងភាគខាងត្បូងនៃសហរដ្ឋអាមេរិកចាប់ពីយប់ថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍។ ការខូចខាតដោយសារព្យុះកំបុតត្បូងត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Arkansas Illinois Kentucky Mississippi Missouri និងរដ្ឋ Tennessee ដោយរដ្ឋ Kentucky ហាក់ដូចជារងការវាយប្រហារខ្លាំងបំផុត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ កន្លងទៅអភិបាលរដ្ឋ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាបាល់ទាត់ វីអាយអិនឌី សន្តិភាព នៅក្នុងស្រុកស្ទឹងត្រង់ បន្ទាប់ពីបានដំណើរការប្រកួត អស់រយៈពេល ៥ថ្ងៃ ។ ស្ថិតក្នុងពិធីសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់...
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីថ្មីចំនួន ៣៧០ករណី នៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ២៧៣,៣៦២ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមករណីថ្មីនេះ ៣៥៥ ករណីស្ថិតនៅក្នុងសហគមន៍ ៤ ករណីនៅអន្តេវាសិកដ្ឋានពលករចំណាកស្រុក និង ១១ ករណីជាករណីនាំចូល នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល (MOH) ។ ករណីសរុបចំនួន ៥៩២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយមាន...
ហាណូយ៖ វៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,១៤១ ករណី ដែលក្នុងនោះមាន ១៦,១០៤ ករណី ជាករណីឆ្លងក្នុងស្រុក និង ៣៧ករណី ត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ ករណីសហគមន៍ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋានភាគខាងត្បូង ក្នុងនោះមាន ១,៤៤១ករណី នៅទីក្រុងហូជីមិញ ១,១៦៤ករណី នៅខេត្តប៊ិញភឿក និង ៩០៣ ករណីនៅខេត្តតៃនិញ។...
វ៉ាស៊ីនតោន៖ គ្មានអ្វីគួរឱ្យសង្ស័យនោះទេ ដែលលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក មានហានិភ័យធ្ងន់ធ្ងរ” នេះបើយោងតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានអាមេរិក Vox នាពេលថ្មីៗនេះ។ អត្ថបទបានសរសេរថា មានមនុស្សមិនតិចនាក់នោះទេនៅសហរដ្ឋអាមេរិក កំពុងយកចិត្តទុកដាក់ចំពោះអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ហើយថាពាក្យរបស់សេតវិមាន ដែលបង្ហាញមកយ៉ាងចម្លែក” ។ នៅឆ្នាំនេះ អត្ថបទនោះបានឲ្យដឹងថា “បានចាប់ផ្តើមជាមួយនឹងការវាយប្រហារលើវិមានកាពីតូល ដែលរៀបចំឡើង ដើម្បីរារាំងការផ្លាស់ប្តូរអំណាច” ហើយអ្នកនយោបាយមួយចំនួនបន្តផ្សព្វផ្សាយការអះអាងមិនពិត អំពីការក្លែងបន្លំការបោះឆ្នោតនៅឆ្នាំ២០២០...
ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ បានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងប្រកួត និងសួរសុខទុក្ខប្រភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មុនចាប់ផ្ដើមការប្រកួតផ្លូវការព្រឹត្តិការណ៍ប្រចាំតំបន់នេះ នាថ្ងៃទី១៣ ខែធ្នូស្អែកនេះ...
ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់១០០នាក់ បន្ទាប់ពីព្យុះកំបុតត្បូងចំនួន៣០ព្យុះបានបោកបក់កាត់រដ្ឋចំនួន៦ ពេញមួយយប់ នៅផ្នែកកណ្តាលនៃសហរដ្ឋអាមេរិក រួមមានរដ្ឋ Arkansas, Mississippi, Illinois, Kentucky, Tennessee និង Missouri។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រោងចក្រផលិតទៀននៅរដ្ឋ Kentucky ត្រូវបានបំផ្លាញទាំងស្រុង ។...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា រដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយតំបន់កណ្តាលនៃប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូង។ លោក Biden ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីគ្រោះមហន្តរាយរបស់សហព័ន្ធ ដោយបញ្ចេញមូលនិធិសម្រាប់រដ្ឋ Kentucky ដែលជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Biden ថា ព្យុះកំបុតត្បូងនេះស្ថិតក្នុងចំណោមព្យុះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ មនុស្សជាង...
បរទេស៖ វិមានក្រឹមឡាំង, ក្រសួងការបរទេសរុស្ស៊ី និងយោធារបស់ប្រទេសនេះ បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលទីក្រុងមូស្គូ គ្មានចេតនា “ឈ្លានពាន” នរណាម្នាក់ ចំពេលប៉ុន្មានសប្តាហ៍នៃការអះអាងដ៏ខ្លាំងក្លាដោយប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរបស់លោកខាងលិចថា រុស្ស៊ីប្រហែលជាកំពុងរៀបចំការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss...
ភ្នំពេញ ៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ ថ្មីៗនេះ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន...