ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្ម ដូចជាការហាមឃាត់ការចូលទៅកាន់អ្វីដែលខ្លួនចាត់ទុកថាជា “ឯករាជ្យភាពតៃវ៉ាន់” កងកម្លាំងបំបែកខ្លួនរួមទាំងនាយករដ្ឋមន្ត្រីលោក Su Tseng-chang ផងដែរ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលភាពតានតឹងរវាងចិនដីគោក និងកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯង កំពុងកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាដ៏ក្ដៅគគុករវាងមហាអំណាចអាមេរិក-ចិន ដោយចិនចាត់ទុកថា កោះតៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន ដែលរង់ចាំការបង្រួបបង្រួមដោយកងកម្លាំង ប្រសិនបើចាំបាច់៕ដោយ ឈូក...
បរទេស៖ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងប្រទេសបេឡារុស តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រនេះ បានធ្វើការចុះហត្ថលេខាលើវិធានការមួយ ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មនៃប្រទេសទាំងពីរ ប៉ុន្តែមិនមានការប្របាច់បញ្ចូលគ្នាដោយពេញលេញទាំងស្រុងនោះទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីនៃប្រទេសបេឡារុស លោក បានអនុម័តវិធានការសមាហរណកម្ម នៅក្នុងអំឡុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់ទេភាគីនៅក្នុងទីក្រុង Minsk សម្រាប់រដ្ឋសហជីព ដែលលោកប្រធានាធិបតីរុស្ស៊ី បានចូលរួមតាមរយៈវីដេអូខល ពីតំបន់គ្រីមា។ វិធានការដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនោះ គឺត្រូវបានបង្កើតឡើងដោយមេដឹកនាំនៃប្រទេសទាំងពីរ...
បរទេស៖ស្របពេលដែលកិច្ចពិភាក្សានុយក្លេអ៊ែគ្រោងបន្តធ្វើជាថ្មីនៅក្នុងខែនេះ ជាមួយប្រទេសអ៊ីរ៉ង់នោះ មានមន្ទិលសង្ស័យថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កំពុងតែព្យាយាមឲ្យមានតុល្យភាពដ៏ត្រឹមត្រូវ រវាងការគម្រាមកំហែងនិងការផ្តល់ការលើកទឹកចិត្ត ដើម្បីនាំឲ្យទីក្រុងតេអេរ៉ង់វិលចូលអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥វិញ។ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានយល់ព្រមបន្តកិច្ចពិភាក្សាគ្នានៅថ្ងៃទី២៩ ខែវិច្ឆិកា ជាមួយមហាអំណាចពិភពលោក ក្រោយចន្លោះរយៈពេល៥ខែ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងដែលខ្លួនសន្យាបន្ថយការងារនុយក្លេអ៊ែ ជាថ្នូរនៃការបន្ធូរបន្ថយនិងការដកទណ្ឌកម្មសេដ្ឋកិច្ច។ លោកស្រី Kelsey Davenport ជាប្រធានគោលនយោបាយមិនសាយភាពអាវុធ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២៧ ( 27th ATM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ រហូតមកទល់ពេលនេះ វឌ្ឍនភាពសរុបសម្រេចបាន ៩៥% ហើយ។ សូមជម្រាបជូនថា...
ភ្នំពេញ ៖ លោក ឌុច សុន សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សា ឃុំ-សង្កាត់ និង គ.ជ.ប ពុំទាន់ទទួលពាក្យបណ្តឹងណាមួយទេ ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ នាថ្ងៃទី១៥...
ភ្នំពេញ៖ ទោះបីជាបរិបទនៃការរីករាលដាលពីជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកនាពេលនេះកំពុងវិលត្រឡប់ទៅភាពល្អប្រសើរវិញបន្តិចក្តី ក៏រាជរដ្ឋាភិបាល និង ក្រសួង សុខាភិបាល នៅតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋអោយបន្តការការពារខ្លួនពីជំងឺកូវីដ-១៩ ដើម្បីជំរុញឲ្យបាននូវការចូលរួម របស់បុគ្គល គ្រួសារ សហគមន៍ ក្នុងការរួមចំនែកទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺនេះ ដល់ខ្លួននិងក្រុមគ្រួសារ ត្បិតជំងឺដ៏កាចសាហាវមួយនេះពុំទាន់រលាយបាត់ពីពិភពលោកយើងទាំងស្រុងនៅឡើយ។ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន រៀបចំកម្មវិធី ប្រគល់សម្ភារៈផ្សព្វផ្សាយអប់រំសុខភាពស្តីពីការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាវេជ្ជសាស្រ្ត នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ខ្លួនទៅតាមកម្មវិធីដែលបានគ្រោងទុក។ លោក វេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ប្រធានក្រុមប្រឹក្សាវេជ្ជសាស្រ្ត...
ពិព័រណ៍នាំចូលចិន អន្តរជាតិបានដាក់បញ្ចូល កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជា ពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី៤បានសម្ពោធបើក នៅទីក្រុងសៀងហៃនៅថ្ងៃទី៤ ខែវិច្ឆិកា។ ពិព័រណ៍នាំចូលចិនអន្តរជាតិ មិនត្រឹមតែត្រូវរៀបចំធ្វើជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងត្រូវរៀបចំធ្វើដោយកម្រិតខ្ពស់ មានប្រសិទ្ធភាពនិងកាន់តែល្អប្រសើរឡើង។លោកXiJinpingប្រធានរដ្ឋចិនបានសន្យាបែបនេះនៅក្នុងពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១។ចាប់ពីឆ្នាំ២០១៨មក ប្រទេសចិនបានរៀបចំធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីបង្កើតវេទិកាផ្លាស់ប្តូរសម្រាប់ការបង្ហាញពីសមិទ្ធផលជាផ្លែផ្កានៃការអភិវឌ្ឍនិងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ បានបន្ថែមកាលានុវត្តភាពនិងកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាឱ្យកាន់តែជិតស្និទ្ធផងដែរ។ ខែវិច្ឆិកា ឆ្នាំ២០១៨ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១បានបើកធ្វើដោយជោគជ័យនៅទីក្រុងសៀងហៃ ដែលទទួលបានការចាប់អារម្មារណ៍យ៉ាងខ្លាំងពីប្រទេសនានា។ លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជានិងសហគ្រាសចំនួន១៣ ដើម្បីចូលរួមពិព័រណ៍លើកនេះ។ នៅក្នុងពិព័រណ៍លើកនេះ កម្ពុជាបានដាក់តាំងបង្ហាញផលិតផលពិសេស របស់កម្ពុជាជាច្រើនប្រភេទដូចជា អង្ករ គ្រាប់ស្វាយចន្ទី ម្រេច ស្ករត្នោតជាដើម ព្រមទាំងមានការធ្វើបទបង្ហាញ ពីព័ត៌មានទេសចរណ៍និងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាជាដើម។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកិត្តិយសនៅពិព័រណ៍នាំចូលចិនអន្តរជាតិលើក២ ឆ្នាំ២០១៩ កម្ពុជាបានចូលរួមពិព័រណ៍ជាតិនិងពិព័រណ៍សហគ្រាសដោយតាំងបង្ហាញផលិតផលពិសេសរបស់កម្ពុជាទៅកាន់អ្នកបញ្ជាទិញនិងទស្សនិកជនមកពីពិភពលោកទាំងមូល។បន្ទាប់ពីចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងលេចធ្លោ ហើយប្រទេសចិនបានក្លាយជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ ការរីករាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ពិព័រណ៍អន្តរជាតិខ្នាតធំជាច្រើនបានត្រូវលុបចោលឬពន្យារពេល សកម្មភាពពាណិជ្ជកម្មរបស់សហគ្រាសឆ្លងដែនរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ។ក្នុងបរិបទនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិបានបើកធ្វើតាមពេលកំណត់ នេះបានបង្ហាញពីសមិទ្ធផលសំខាន់របស់ប្រទេសចិនក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបន្ថែមទំនុកចិត្តដល់មជ្ឈដ្ឋានពាណិជ្ជកម្មពិភពលោក។ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឥស្សរជនកម្ពុជាបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ដែលបានរៀបចំនៅទីក្រុងសៀងហៃបានបង្ហាញថា ប្រទេសចិនបានជំរុញដោយរឹងមាំនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការបើកចំហទីផ្សារចំពោះពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិបានដើរតួនាទីសំខាន់សម្រាប់ជំរុញការនាំចេញផលិតផលរបស់កម្ពុជា៕
បរទេស៖ប្រទេសចិន បានធ្វើការព្រមានសហភាពអឺរ៉ុបមិនឲ្យបញ្ជូនសញ្ញាខុសណាមួយឲ្យដល់ពិភពលោក ស្តីពីគោលជំហរខ្លួនចំពោះកោះតៃវ៉ាន់ ស្របពេលដែលគណៈប្រតិភូផ្លូវការដំបូងរបស់អឺរ៉ុប បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Independent នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អឺរ៉ុបគួរតែធ្វើការកែតម្រូវឡើងវិញ នូវកំហុសឆ្គងរបស់ខ្លួន ក្រោយតំណាងរបស់រដ្ឋសភាសហភាពអឺរ៉ុប បានជួបគ្នាជាមួយលោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន។ ទីក្រុងប៉េកាំង បាននិយាយប្រាប់ថា ដំណើរទស្សនកិច្ចនេះ...
បរទេស៖ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ មន្ទីរបញ្ចកោណអាមេរិក បានអះអាងថា ប្រទេសចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនលឿនជាងការរំពឹងទុក ដោយកាត់បន្ថយគម្លាតជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសចិនបានរិះគន់ខ្លាំងៗទៅលើរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនថា ជាឯកសារ “ពោរពេញដោយបុរេវិនិច្ឆ័យ”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងថា “របាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក...