ភ្នំពេញ៖រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២២០២០ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៤រូប។ របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៧...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សីតុណ្ហភាពចុះត្រជាក់ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែធ្នូ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La...
យន្តហោះ Boeing 747 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ចូលសមុទ្របន្ទាប់ពីការហោះចេញពីអាកាសយានដ្ឋាន Bombay នៅថ្ងៃទី១ខែមករាកាលពីក្នុងឆ្នាំ១៩៧៨ ដោយសម្លាប់អ្នកដំណើរទាំងអស់សរុប២១៣នាក់។ ការធ្លាក់យន្តហោះនេះគឺត្រូវបានគេជឿជាក់ថាមកពីកំហុសរបស់ពីឡុតនិងភាព មិនប្រក្រតីនៃផ្នែកមួយចំនួននៃយន្តហោះ។ ជើងហោះហើរលេខ 855 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានចាកចេញពីអាកាសយានដ្ឋាន Santrapruz (បច្ចុប្បន្នជាអាកាសយានដ្ឋាន Chatrapati) នៅទីក្រុងMumbaiប្រទេសឥណ្ឌា...
បរទេស៖ប្រទេសក្រិកនិងសហភាពអារ៉ាប់រួម ដែលទាំងពីរប្រទេសសុទ្ធតែប្រឆាំងនឹងគោលនយោបាយតួកគីថ្មីៗនេះនោះ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងសារលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រមួយ ក្រោយការជួបគ្នានៅក្នុងទីក្រុង អាប៊ូដាប៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ ព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed បានមានបន្ទូលប្រកាសដូច្នេះថា “ខ្ញុំមានអំណរសោមនស្សរីករាយ ចំពោះការជួបជាមួយនាយករដ្ឋមន្ត្រីកិ្រក លោក Kyriakos Mitsotakis...
បរទេស៖ប្រមុខអង្គការណាតូនិងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានអញ្ជើញលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃដិន ធ្វើការកសាងចំណងមិត្តភាពអាត្លង់ទិកឡើងវិញ និងជួបជាមួយសម្ពន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោននានា នៅក្នុងឆ្នាំក្រោយ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក បៃដិន បានសម្តែងការអបអរចំពោះរូបលោក ចំពោះការឈ្នះឆ្នោត និងបានអញ្ជើញលោកឲ្យធ្វើទស្សនកិច្ចទីស្នាក់ការកណ្ដាលរបស់សម្ពន្ធមិត្តយោធា នៅក្នុងទីក្រុងព្រួចសែល។...
ភ្នំពេញ៖លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ទទួលបន្ទុកការងាររៀបចំគ្រប់គ្រង និងការអភិវឌ្ឍគេហទំព័រ និងប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍបណ្តាញផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យរៀបចំអភិវឌ្ឍន៍កម្មវិធីចំនួន២សម្រាប់សាធារណៈជនប្រើប្រាស់នាពេលខាងមុខ។ យោងតាមបណ្ដាញសង្គមតេឡេក្រាមរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា កម្មវិធីចំនួន២នោះ រួមមាន៖ ១.ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។ ២.កម្មវិធី Mobile Application of...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នឹងអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ « មេធាវី ស្ម័គ្រចិត្ត សម្តេចតេជោសែន » នាវិមានសន្តិភាព ។...
ប្រវត្តិសាស្ត្រ៖ នៅថ្ងៃទី១ខែមករា កាលពីឆ្នាំ១៩៤២ ប្រធានាធិបតីអាមេរិកលោក Franklin D. Roosevelt និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Winston Churchill ចេញសេចក្តីប្រកាសមួយដែលជា ការចុះហត្ថលេខាដោយអ្នកតំណាងនៃប្រទេសចំនួន២៦ដែលត្រូវបានគេហៅ ឈ្មោះថាជា”អង្គការសហប្រជាជាតិឬUnited Nation” ។ ប្រទេសហត្ថលេខីនៃសេចក្តីប្រកាសនេះបានប្តេជ្ញាបង្កើតអង្គការអន្តរជាតិនេះឡើងដើម្បីក្នុងគោលបំណងធំគឺការថែរក្សាសន្តិភាពក្រោយសង្គ្រាម។ ដើមឆ្នាំ១៩៤៥តំណាងនៃបណ្តា ប្រទេសចំនួន៥០បានជួបគ្នាម្តង ទៀតនៅសាន់ហ្វ្រានស៊ីស្កូនៅឯសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិដើម្បីបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណៈប្រតិភូទាំងនោះបាន ពិភាក្សាលើមូលដ្ឋាននៃសំណើដែលបានធ្វើឡើងដោយតំណាង...
ភ្នំពេញ ៖ និស្សិតកម្ពុជាសិក្សា និងហាត់ការជំនាញកសិកម្មនៅ ប្រទេសអុីស្រាអែលចំនួន១២៨នាក់នឹងមកដល់រាជធានីភ្នំពេញ នៅម៉ោង៦ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេកទូតខ្មែរប្រចាំនៅប្រទេសអេហ្ស៊ីប។ ពួកគេចាកចេញពីទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែលនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤៥ នាទី ដោយធ្វើការហោះហើរត្រង់មកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី ២៥...
បរទេស៖ ប្រធានផ្នែកគោលនយោបាយ បរទេសរបស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានបទឈប់បាញ់ គ្នាភ្លាមៗមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ទង្វើបង្កើនទឹកដីឥស្លាមណាមួយ នឹងធ្វើឲ្យប៉ះពាល់ដល់ការគាំទ្ររបស់សហគមន៍អឺរ៉ុប។ លោក Josep Borrell ជាមន្ត្រីតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយប្រាប់សន្និសីទរៃអង្គាសប្រាប់ មូលនិធិអាហ្វហ្គានីស្ថានមួ នៅក្នុងទីក្រុងហ្សឺណែវថា “បទឈប់បាញ់គ្នា មិនគួរជាលទ្ធផលនៃដំណើរការ (សន្តិភាព) គឺវាគួរតែដើរអមនឹងដំណើរការពីថ្ងៃនេះ”។...