នាយករដ្ឋមន្រ្តីកម្ពុជា ស្នើតុលាការពិចារណាបញ្ឈប់ដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ចេញដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។ ការស្នើបញ្ឈប់របស់សម្តេចតេជោនេះ ក្រោយសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានកែតម្រូវការព្យាករណ៍ ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ២០២១ មកនៅត្រឹម៣,៨ ភាគរយពីការប៉ាន់ស្មានពីមុនចំនួន៥,៨ភាគរយនៅក្នុងខែកក្កដា ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាម បានកើនឡើងនៅឆមាសទី១នៃឆ្នាំ២០២១ ដោយសារតែទំហំពាណិជ្ជកម្មខ្ពស់ ប៉ុន្តែការផ្ទុះឡើងវិញនៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានចាប់ផ្តើមនៅចុងខែមេសា បានរឹតបន្តឹងទីផ្សារការងាររបស់ប្រទេសនេះ ដោយកាត់បន្ថយទិន្នផលឧស្សាហកម្ម...
បរទេស៖រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាយ៉ាងហ្មត់ចត់និងមានទំនុកចិត្ត ជាមួយប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih នៅថ្ងៃព្រហស្បតិ៍ នេះបើតាមសារបង្ហោះនៅលើបណ្ដាញសង្គមធ្វីតធ័រ។ ដោយមិនផ្តល់សេចក្តីលម្អិតបន្ថែមនោះ លោក Jean-Yves Le Drian បានមានប្រសាសន៍បន្ថែមថា “ក្រោយសន្និសីទនៅទីក្រុងបាដាត កាលពីថ្ងៃទី២៨ ខែសីហា...
បរទេស ៖ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង អ្នកនាង គីម យូជុង ហៅលទ្ធភាពនៃការប្រកាស បញ្ចប់សង្គ្រាមកូរ៉េលើឧបទ្វីបកូរ៉េ ថាជាគំនិតគួរឲ្យចាប់ អារម្មណ៍និងគួរឲ្យសរសើរ និងបានបង្ហាញសញ្ញាថា ទីក្រុងព្យុងយ៉ាងចង់ចាប់ផ្តើមជាថ្មី នូវកិច្ចពិភាក្សាគ្នា ប្រសិនបើទីក្រុងសេអ៊ូល បំបាត់គោលនយោបាយនិងវោហារសាស្ត្រប្រកបដោយអរិភាពរបស់ខ្លួន។ ការថ្លែងបែបនេះរបស់ប្អូនស្រីលោក គីម ជុងអ៊ុន នេះ គឺត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបចំពោះសំណើ ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក...
ក្រុងព្រះសីហនុ៖ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ឥន្ទញាណ ក្រុងព្រះសីហនុ ថ្លែងអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គឹមជី ដែលបានចូលបច្ច័យ ប្រាក់ដុល្លាចំនួន៥០០ដុល្លានិងប្រាក់រៀលចំនួន៥០០ ០០០រៀល សម្រាប់ជួយទ្រទ្រង់ចង្ហាន់ព្រះសង្ឃនៅវត្តឥន្ទញ្ញាណ ជាងមួយរយអង្គ ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ដែលបច្ចុប្បន្នវត្តឥន្ទញ្ញាណបានផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា ការពារជំងឺកូវីដ១៩ ដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយថា មានជនជាតិថៃមួយក្រុមនៅខេត្តព្រះសីហនុស្វែងរកការអន្តរាគមន៍ ក្រោយជាប់ឃុំបង្ខំឲ្យធ្វើការល្បែងអនឡាញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានថ្លែងតបថា ករណីនេះមិនមែនជាការចាប់បង្ខាំងមនុស្សទេ។ បើតាមការបំភ្លឺរបស់លោកស្នងការខេត្តព្រះសីហនុ នាថ្ងៃ២៤ កញ្ញានេះក្នុងបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា កាលពីថ្ងៃ៤ កញ្ញា នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវ រកឃើញជនជាតិថៃចំនួន៣៦នាក់ (ស្រី១០នាក់) ដែលមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់...
ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអភិបាលខេត្តបាត់ដំបង និងបន្ទាយមានជ័យ ត្រូវគ្រប់គ្រងដីចំណីផ្លូវ៦០ម៉ែត្រ នៅផ្លូវជាតិលេខ៥ ព្រោះរដ្ឋ ទិញពីប្រជាពលរដ្ឋទុកសម្រាប់បម្រើឲ្យប្រយោជន៍សាធារណៈ។ ក្នុងពិធីប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)...
បន្ទាយមានជ័យ: ឧត្តមសេនីយ៍ទោ សេង ធារិនមេបញ្ជាការរងនាយសេនិការ យោធភូមិភាគទី៥ អញ្ជើញអមដំណើរ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ដោយប៉ុន្មានថ្ងៃនេះកម្ពុជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប បង្ករឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងដែលអាចបង្ករជាជំនន់ទឹកភ្លៀង ជន់លិច...
បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្តែងការស្វាគមន៍ ចំពោះសេចក្តីប្រកាសរបស់ទីក្រុងញូដេលី ដែលថា ក្នុពេលខាងមុខឆាប់ៗនេះ ខ្លួននឹងអាចបន្តនាំចេញថ្នាំវ៉ាក់សាំងកូវីដ១៩បាន។ លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសឥណ្ឌា ដែលថា ខ្លួននឹងអាចនាំបន្តការនាំចេញថ្នាំវ៉ាក់សំាង ក្នុងពេលខាងមុខឆាប់ៗនេះ វាជាដំណឹងដ៏ពិសេស និងជាការកោតសរសើរថា ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ន កំពុងចាក់ថ្នាំវ៉ាក់សាំងដល់មនុស្សប្រមាណ១០លាននាក់ ក្នុងមួយថ្ងៃ...
បរទេស៖ ប្រធានាធិបតីគុយបា លោក Miguel Mario Díaz-Canel បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ជួយខ្លួនបញ្ចប់ទណ្ឌកម្មដែលដាក់ជាយូរដោយសហរដ្ឋអាមេរិក ដោយនិយាយថា ទណ្ឌកម្មទាំងនោះ មានឥទ្ធិពលប្រកាន់ពូជសាសន៍ដ៏គួរឲ្យកត់សម្គាល់។ លោក Miguel Mario Díaz-Canel ដែលបានផ្ញើសារជូនមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានសម្លុតគម្រាមប្រទេសដទៃទៀត ក្នុងការឲ្យចូលរួមជាមួយខ្លួន នៅក្នុងទណ្ឌកម្មនិងការដាក់ពិន័យសេដ្ឋកិច្ចដទៃទៀត...