ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចូលរួមមរណទុក្ខ ចំពោះអ្នកស្លាប់ដោយជំនន់ទឹកភ្លៀង ខណៈរហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង ៣៤នាក់នាក់ហើយ ក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួន១៨នាក់ច្រើនជាងគេ៕
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ និងលោកស្រី គង់ សំអូន ប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃស អមដំណើរដោយ ចៅសង្កាត់ ចៅសង្កាត់រង...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា យោងតាមរបាយការណ៍មួយចេញដោយសហភាពអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបមានអ្នកស្លាប់ចំនួន១៦៨.០០០នាក់បន្ថែមដែលបានកត់ត្រានៅសហភាពអឺរ៉ុប (EU)គិតចាប់ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំនេះ នៅគ្រាដែលមានការឆ្លងជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងខ្លាំង នៅលើទ្វីបនេះ ។ ទិន្នន័យបានមកពីអង្គភាពស្ថិតិសហភាពអឺរ៉ុប បានបង្ហាញថា អត្រាមរណភាពកាលពី៦សប្តាហ៍ដំបូងក្នុងឆ្នាំ២០២០ គឺគិតជាមធ្យមទាបជាង ឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ ប៉ុន្តែ...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ជំងឺកូវីដ១៩នៅតែបន្តឆ្លងរាលដាលនៅក្នុងបណ្តាប្រទេស នៅអាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសឥណ្ឌា មានអ្នកឆ្លងសរុបកើនឡើងលើសពី ៧,៥លាននាក់ គិតត្រឹមថ្ងៃចន្ទ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន ៣.៣៧៣នាក់ ។ ក្រសួងសុខាភិបាលបានប្រកាសទិន្នន័យឲ្យដឹងថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបលើសពី ៧,៥លាននាក់ គឺមានរហូតដល់...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានសម្លាប់មនុស្សលើសពី ២២០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ។ សាកលវិទ្យាល័យបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស បានកើនឡើងដល់៨,២លាននាក់ ហើយចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់២២០.០២០នាក់ គិតត្រឹមម៉ោង៤និង២៥នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២០និង...
បន្ទាប់ពីមានការជនលិច ក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នពេញមួយរយៈមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានផ្ទះប្រជាពលរដ្ឋមួយចំនួនហាក់ស្រកទឹកចុះបន្តិច ដែលធ្វើឲ្យពលរដ្ឋខ្លះសម្រេចចិត្ត ចូលទៅនៅបណ្តើរៗ ដើម្បីមើលថែនិងបោសសម្អាតផ្ទះសម្បែង និងរៀបចំទុកដាក់សម្ភារៈដែលខូចខាត។ ដោយបានទទួលបទបញ្ជា ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ ដោយយកចិត្តទុកដាក់ផងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំង តាមកម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងកុនភាគថៃ មួយមានចំណងជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយ នៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលបានយករូបប្រាសាទ អង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយ នៃផ្ទាំងឃោសនា ផ្សាយពាណិជ្ជកម្ម ស្ថានទូតបានទំនាក់ទំនង ទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀង កំពុងបន្តហូរចាក់មកពីប្រទេសថៃ ។ តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹង សូមជម្រាបជូនដំណឹងបន្ថែមទៀត ដល់ពុកម៉ែមាមីងបងប្អូន គិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹក អូរព្រំដែន...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈពេល ១៥០ថ្ងៃ សាលាដំបូងរាជធានី-ខេត្ត បានដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាល អយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ជាង២៧៧០០សំណុំរឿង ស្មើនឹង៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ថា កាលពីថ្ងៃ ទី១៦ តុលា...