ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាង ជិតស្និទជាមួយលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលទើបតែងតាំងថ្មី ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជន ។ តាមរយៈសារលិខិត...
បរទេស៖ ស្ត្រីម្នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ប្រជាជនបានឃើញពួកតាលីបង់បានធ្វើទារុណកម្មទៅលើស្ត្រី ចាប់តាំងពីពួកគេបានដណ្តើមអំណាចកាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានដកវត្តមានយោធាភាគច្រើនចេញពីប្រទេស។ យោងតាមសារព័ត៌មាម News Week ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលពួកតាលីបង់គ្រប់គ្រងប្រទេសនៅចុងទសវត្សរ៍ទី ៩០ ការប្រហារជីវិតជាសាធារណៈនិងអំពើហឹង្សាលើស្ត្រី ត្រូវបានគេរាយការណ៍ជាញឹកញាប់។ ស្ត្រីភាគច្រើនត្រូវបានគេបង្ខាំងនៅផ្ទះផ្ទាល់ខ្លួន។...
បរទេស៖ ក្រសួងកិច្ចការងារដឹកជញ្ជូនរបស់ប្រទេសអាមេរិក កាលពីដើមសប្តាហ៍កន្លងទៅនេះបាន ប្រកាសថាខ្លួននឹងដាក់កំណត់នូវ ចំនួនជើងហោះហើរទាំងអស់ពីប្រទេស ចិនជាមួយនឹងភ្ញៀវ អតិប្បរមាត្រឹមតែ៤០ភាគរយប៉ុណ្ណោះ សម្រាប់រយៈពេល៤សប្តាហ៍។ សេចក្តីប្រកាសនេះត្រូវបានគេមើលឃើញថា នឹងជួយដល់កិច្ចការងារជម្រុញឲ្យមាន ការធ្វើដំណើរមកវិញនូវនិស្សិត ជនជាតិចិនដែលនឹងត្រូវត្រឡប់ចូល មកទទួលការសិក្សាឆមាសថ្មីឡើងវិញ។ ការកំណត់នេះនឹងត្រូវយកទៅ អនុម័តលើជើងហោះហើរវាងអាមេរិក និងចិនចំនួន៤ ក្រុមហ៊ុនរបស់ប្រទេសចិន ដូចជាក្រុមហ៊ុន Air China, China Eastern...
បរទេស៖ របាយការណ៍ស្តីពីការធ្វើទារុណកម្មនិងការសម្លាប់ជនជាតិភាគតិច ពីសំណាក់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលនេះ បានបង្កឱ្យមានការភ័យខ្លាចថា របបអតីតរបស់ក្រុមនេះនឹងត្រូវស្តារឡើងវិញ។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមតាលីបង់និយាយថា ពួកគេមិនជ្រុលនិយមដូចមុននោះទេ ចាប់តាំងពីពួកគេបានកាន់អំណាចចុងក្រោយក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុន្តែមនុស្សជាច្រើនមានការសង្ស័យជាមួយនឹងការអះអាងនេះ។ របាយការណ៍បាននិយាយថា...
បរទេស៖ ក្រុមតាលីបង់កាលពីថ្ងៃពុធបានប្រហារជីវិតលោក Haji Mullah Achakzai ដែលជាមេប៉ូលិសនៃខេត្ត Badghis ជិតទីក្រុង Herat ប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែលត្រូវបានចែក ចាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ គឺគេឃើញលោក...
វ៉ាស៊ីនតោន៖ ប្រភពពីមន្រ្តីរដ្ឋបាលជាន់ខ្ពស់បានឲ្យដឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស ទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី នឹងបង្ហាញថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងតំបន់ ដើម្បីស្នាក់នៅ ខណៈសហរដ្ឋអាមេរិកស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីប្រឆាំងនឹងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ចិន។ ដំណើររបស់លោកស្រី ហារីស ទៅកាន់តំបន់អាស៊ី មានគោលបំណងបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាញសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍ ដែលសហរដ្ឋអាមេរិក ចាត់ទុកថាជាគន្លឹះក្នុងការត្រួតពិនិត្យការពង្រីកឥទ្ធិពលរបស់ប្រទេសចិន។ មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានលើកឡើងកាលពីដើមខែនេះថា ការផ្តោតអារម្មណ៍របស់លោកស្រីអនុប្រធានាធិបតី...
បរទេស៖ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍តាមទូរស័ព្ទជាមួយសមភាគីអង់គ្លេសលោក Dominic Raab ថា ប្រទេសចិនជំរុញឱ្យសហគមន៍អន្តរជាតិ ចៀសវាងកុំដាក់សម្ពាធលើប្រទេសអាហ្វហ្គានីស្ថាន ក្នុងកំឡុងពេលអន្តរកាលផ្លាស់ប្តូរអំណាចរបស់ខ្លួន ក៏ដូចជាពីការប្រើវាជាសមរភូមិដោះស្រាយបញ្ហា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានបកប្រែថា“ សហគមន៍អន្តរជាតិគួរតែលើកទឹកចិត្តនិងណែនាំ [អាហ្វហ្គានីស្ថាន] ក្នុងទិសដៅវិជ្ជមានជំនួសឱ្យការដាក់សម្ពាធបន្ថែម ។...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៦-២០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន ១៤គ្រឿង។ សូមជម្រាបថា រថយន្ដ១៤គ្រឿង ក្នុងនោះ ៦គ្រឿង ត្រូវបានពិន័យ និងរើទំនិញចេញ ចំណែកឯ ៨គ្រឿងទៀត ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាសម្រេចឲ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូន កុមារ-យុវវ័យ ចាប់ពីអាយុចាប់ពី ១២ឆ្នាំ និងក្រោម១៨ឆ្នាំ ឲ្យបានមុនដំណាច់ ឆ្នាំ២០២១ ដើម្បីបង្កើតភាពសាំ ស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឡើងវិញ។ ក្នុងបើកពិធីអន្តរសាសនាប្រឆាំង ការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកវីដ-១៩ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការដាក់ប្រជាពលរដ្ឋ ឬអ្នកត្រឡប់មកពីតំបន់មានហានិភ័យ ឲ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លងខ្ពស់ គឺជាវិធានការ ការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ និងចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ក្នុងបើកពិធីអន្តរសាសនាប្រឆាំង ការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកវីដ-១៩ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី២០ ខែសីហា...