ភ្នំពេញ ៖ ជាការឆ្លើយតបនឹងការផ្ទុះឡើង នៃជំងឺ គ្រុនឈីក(Chikungunya) អង្គភាពស្រាវជ្រាវវេជ្ជសាស្រ្ត នៃកងទ័ពជើងទឹក សហរដ្ឋអាមេរិក ដែលគេហៅថា NAMRU-2 បាន នឹងកំពុងធ្វើការជាមួយកម្ពុជា ដើម្បីគ្រប់គ្រងការផ្ទុះជំងឺ នេះ។ នេះបើតាមការចុះផ្សាយ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ អង្គភាព NAMRU-2 កាលពីពេលថ្មីៗ...
ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អិលធីឌី បាននាំចូលផលិតផលគ្រឿងអេឡិចត្រូនិក ដ៏ទំនើបជាច្រើននៃម៉ាកអេឡិចត្រូនិកដ៏ល្បីល្បាញពីបណ្តាប្រទេសជឿនលឿន ដូចជា ៖ក្រុមហ៊ុន SONY, SAMSUNG, PANASONIC, LG, SHARP , TOSHIBA, ELECTROLUX, PHILIPS,MIDEA , AKIRA, FUJIOH, MAYER, BEKO ,DAIKIN ។...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា លោក Stella Kyriakides ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប ទទួលបន្ទុកវិស័យសុខភាព និងសុវត្ថិភាពចំណីអាហារ បានត្រូវកាសែត របស់អាល្លឹម៉ង់ឈ្មោះ Handelsblatt ដកស្រង់សម្តី ដោយបានចុះផ្សាយកាលពីថ្ងៃចន្ទថា វ៉ាក់សាំងដំបូង ប្រឆំាងនឹងជំងឺកូវីដ១៩ អាចរកបាននៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។...
ភ្នំពេញ៖ ក្រុមមន្ដ្រីនគរបាល កងអន្ដរាគមន៍ពិសេស នៃស្នងការនគរបាលរាជធានីភ្នំពេញ បាននាំគ្នាផ្ដិតមេដៃប្ដឹង ទៅកាន់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការតវ៉ាចំពោះការតែងតាំង លោកវរសនីយ៍ត្រី ឡុង ដារ៉ាវិឆ័យ ជាមេបញ្ជាការ កងអន្ដរាគមន៍ពិសេសថ្មី។ យោងតាមលិខិត របស់ក្រុមមន្ដ្រីនគរបាល កងអន្ដរាគមន៍ពិសេស ដែលបែកធ្លាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «យើងខ្ញុំដែលកំពុងបម្រើការ...
បរទេស៖ ក្រុមមន្រ្តីបាននិយាយថា មន្រ្តីសេវាកម្មសម្ងាត់ ដែលបានស្លៀកពាក់ឯកសណ្ឋាន បានបាញ់គ្នាជាមួយបុរសម្នាក់ ក្នុងពេលប្រឈមមុខដាក់គ្នា នៅជិតសេតវិមាន ដែលនាំឱ្យប្រធានាធិបតី លោក ដូណាល់ត្រាំ ត្រូវបានគេជម្លៀសចេញពីបន្ទប់ភ្លាមៗ ក្នុងសន្និសីទកាសែត តាមទូរទស្សន៍កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Euro News ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Tom...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី Su-27 បានធ្វើប្រតិបត្ដិការ លើសមុទ្រខ្មៅកាលពីថ្ងៃអាទិត្យ ដើម្បីស្ទាក់ចាប់យន្តហោះ ស៊ើបការណ៍តាមវិទ្យុបច្ចេកទេស របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ សេវាកម្មផ្សព្វផ្សាយ របស់ក្រសួងបានឲ្យដឹងថា“ នៅថ្ងៃទី០៩ ខែសីហា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសមួយខិត ទៅជិតព្រំដែនរដ្ឋរបស់ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹត នៃសមុទ្រខ្មៅ” ។ ប្រភពដដែលបានបន្ថែមទៀតថា នាវិកនៃយន្តហោះចម្បាំង...
បរទេស៖សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ នៅទីក្រុងហុងកុង ក្រោយពីមានការចាប់ខ្លួនមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយគាំទ្រ លទ្ធិប្រជាធិបតេយ្យ លោក Jimmy Lai។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យកិច្ចការបរទេស គណៈកម្មាធិការអឺរ៉ុប លោក Peter Stano បាននិយាយដូច្នេះថា “ការចាប់ខ្លួនលោក Peter Stano សមាជិកគ្រួសាររបស់លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ រួមគ្នាការពារផ្ទៃបឹងធម្មជាតិ ក្នុងគោលបំណង ទុករំដោះទឹកជំនន់ ចេញពីក្រុងកំពង់ចាមផង នឹងទុកជាផ្លូវនាំទឹក ដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មផងដែរ ។ បទបញ្ជានេះ លោកអភិបាលខេត្តបានលើកឡើង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ...
បរទេស៖យោងតាមការចេញផ្សាយមួយ ដោយកាសែត CBS News នៅថ្ងៃនេះបានសរសេរថាលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានបញ្ចប់ទៅនូវសន្និសីទភ្លាមៗក្រោយពេលបានប្រកែកគ្នាបន្តិចអំពីច្បាប់ ស្តីពីសុខភាពរបស់យោធាចូលនិវត្តន៍។ នៅមុនហេតុការណ៍លោកត្រាំបានបន្តការលើកឡើង និងនិយាយដដែលថារដ្ឋាភិបាលរបស់លោកគឺជាអ្នកដែលបានអនុម័តច្បាប់មួយនេះ ដែលតាមពិតជាក់ស្តែងត្រូវបានធ្វើឡើងរួចរាល់តាំងតែពីឆ្នាំ២០១៤មកម្ល៉េះប៉ុន្តែនៅពេល ដែលអ្នកកាសែតម្នាក់របស់ CBS news បានស្រែកសួរទៅលោកប្រធានាធិបតីថា ហេតុអ្វីបានជាលោកនៅតែនិយាយថាច្បាប់នេះត្រូវបានតាក់តែងដោយ រដ្ឋាភិបាលរបស់លោកទៅវិញ។ លោកប្រធានាធិបតីបានព្យាយាម បញ្ចប់ការដេញដោល សួរពីអ្នកកាសែតរូបនេះហើយក៏បានត្រឹមនិយាយថាអរគុណ អ្នកទាំងអស់គ្នារួចក៏ដើរចេញទាំងពាក់កណ្តាលផ្លូវតែម្តងហើយក៏មានលឺសំណើចពីសំណាក់ អ្នកចូលរួមនៅក្នុងពិធីនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានដាក់ទណ្ឌកម្មលើពលរដ្ឋអាមេរិក ចំនួន១១នាក់ ដែលរួមមានទាំងសមាជិកសភាផង ក្នុងដំណើរឆ្លើយតប ចំពោះការដាក់ទណ្ឌកម្មអាមេរិក លើមន្ត្រីហុងកុងនិងចិនចំនួន១១រូប ដោយចោទប្រកាន់ ពីបទបិទសិទ្ធិសេរីភាពនយោបាយ នៅហុងកុង។ យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងចំណោម...