ទីក្រុងឌូបៃ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០៖ ដើម្បីជំរុញការធ្វើដំណើរឲ្យកាន់តែមានទំនុកចិត្តនិងប្រកបដោយភាពជឿជាក់ ដល់អតិថិជន ក្រុមហ៊ុនអ៊ែមមឺរឹតនឹងចំណាយលើថ្លៃព្យាបាល រហូតដល់ ១៥០,០០០ អឺរ៉ូ និងថ្លៃចំណាយលើចត្តាឡីស័ក ១០០អឺរ៉ូ ក្នុងមួយថ្ងៃ សម្រាប់រយៈពេល១៤ ថ្ងៃប្រសិនបើពួកគេត្រូវបាន គេធ្វើរោគវិនិច្ឆ័យឃើញថា មានជម្ងឺកូវីដ១៩ ក្នុងពេលធ្វើដំណើរ ខណៈពេលដែលពួកគេនៅឆ្ងាយពីផ្ទះ។ ការធានាទទួលរាប់រងលើការចំណាយនេះ ក្រុមហ៊ុនផ្តល់ជូនដល់អតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា ការទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេស នឹងធានាសន្តិសុខជាតិ ជាអចិន្ត្រៃយ៍ ខណៈដែលលោក បានកត់សម្គាល់ខួប នៃការបញ្ចប់នៃសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-៥៣ ។ យោងតាម ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថា លោកគីម បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាមួយ...
សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងប្រើគ្រប់មធ្យោបាយ ដែលមានដើម្បីទាញចេញ នូវការងើបឡើងវិញ នៃសេដ្ឋកិច្ចភ្លាមៗ ដោយហៅត្រីមាសទី ៣ នៃឆ្នាំនេះថា ជារយៈពេលដ៏សំខាន់មួយ។ លោកបានកត់សម្គាល់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ នៅអាស៊ីមួយនេះ បានបង្ហាញពីកំណើនអវិជ្ជមាន សម្រាប់ ២ ត្រីមាសជាប់គ្នា...
កោះកុង ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងតំណាងក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានធ្វើពិធីចែក ប្រាក់គោលនយោបាយ ជូនប្រជាពលរដ្ឋ៥៨គ្រួសារ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងរោងចក្រអគ្គិសនី ដើរដោយដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ស្ថិតនៅ ក្នុងឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។ សូមជម្រាបថា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្សចិន Huawei បានចាប់ផ្តើម ដំណើរការកិច្ចប្រជុំរបស់ខ្លួន តាមរយៈអនឡាញ ដែលនឹងមានរយៈពេល ៤ថ្ងៃជាប់គ្នា។ កិច្ចប្រជុំជាបន្ទាន់នេះធ្វើឡើង ដើម្បីផ្តោតសំខាន់ទៅលើ ថាតើបច្ចេកវិទ្យា នឹងអាចត្រូវបានប្រើប្រាស់ ក្នុងការជួយដល់ការប្រយុទ្ធប្រឆាំង ទៅនឹងកូវីដ១៩ ដោយរបៀបណា។ កិច្ចប្រជុំដែលត្រូវបាន គេដាក់ឈ្មោះថា Better...
បរទេស៖ យោងតាមការអះអាង របស់រដ្ឋាភិបាលនៃប្រទេសមិកស៊ិកូ នៅសប្តាហ៍នេះ បានប្រកាសថា ប្រទេសចិនបានសម្រេចចិត្ត ក្នុងការផ្តល់ប្រាក់កម្ចី រហូតទៅដល់១ពាន់ប៊ីលានដុល្លារ សម្រាប់ជួយដល់ប្រទេស នៅក្នុងតំបន់ឡាទីននិងការ៉ាប៊ីន អាចមានលទ្ធភាព ក្នុងការចាយវាយ ទៅលើវ៉ាក់សាំងកូវីដ១៩ នាពេលខាងមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលនៃប្រទេសមិកស៊ិកូ បាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើការបញ្ជាក់ចំៗថា វ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍ នៅក្នុងប្រទេសរបស់លោក នឹងក្លាយជាផលប្រយោជន៍សាធារណៈ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានចុះជួយខណ្ឌដង្កោ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី...
បរទេស៖ The Bloomberg នៅថ្ងៃចន្ទនេះបានសរសេរថា ខណៈដែលទឹកជំនន់បានកើនឡើងដល់កម្រិតពីលើទន្លេង Yangtze ទៅហើយនោះកាលពីថ្ងៃអាទិត្យ ប៉ុន្តែរដ្ឋាភិបាលចិននៅតែប្រកាសព្រមានថាស្ថានភាពអាក្រក់ គឺមិនទាន់ចប់នៅឡើយហើយ តម្រូវឲ្យធ្វើការជម្លៀសមនុស្សរាប់លាននាក់បន្ថែមទៀត។ យោងតាមការប្រកាស របស់លោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារធនធានទឹករបស់ប្រទេសចិនបានបញ្ជាក់ថាទាំងការងារគ្រប់គ្រង និងជួយសង្គ្រោះនៅពេលនេះ មានសភាពធ្ងន់ធ្ងរខ្លាំងប៉ុន្តែជឿជាក់ថានៅមិនទាន់ដល់កម្រិតកំពូលមួយទៀត ដែលនឹងត្រៀមមកដល់នោះទេ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ទឹកជំនន់បានវាយប្រហារលើប្រទេសចិន អស់រយៈពេលជិត២ខែទៅហើយគិតចាប់តាំង តែពីខែមិថុនាហើយជាលទ្ធផលខូចខាត សរុបមានទៅដល់១៧ពាន់ប៊ីលានដុល្លារនិងមនុស្សបាត់បង់ ជីវិតប្រមាណជា...
បរទេស៖ យុវជនប្រមាណ ៣៥០ នាក់នៃក្រុមរំដោះភូកេត បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅក្នុងខេត្តដីកោះភាគខាងត្បូងមួយនេះ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅសួន Saphan Hin នៅម៉ោងប្រហែល ៥.៣០ ល្ងាច។ ពួកគេកាន់ផ្ទាំងរូបភាពនិងបដាខ្ពស់ ៗ...
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...