ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទីតាំង ធានាគារ ផ្សារទំនើប ភោជនីយដ្ឋាន យានដ្ឋាន ហាងលក់សម្លៀកបំពាក់ មួយចំនួន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះទីតាំង និងកាលបរិច្ឆេទ នៃការដែលអ្នកវិជ្ជមានជំងឺកូវីដ១៩បានទៅ ជាបន្តបន្ទាប់ដូចខាងក្រោម៖...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៦៩នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺ កូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឡុងដ៌៖ ការស្លាប់ដែលទាក់ទងនឹង ជំងឺឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៤ លាននាក់ហើយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសជាច្រើនកំពុងព្យាយាម ទិញវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ថ្នាំបង្ការរោគដល់ប្រជាជនរបស់ពួកគេ។ ខណៈពេលដែលចំនួនករណីឆ្លងថ្មី និងការស្លាប់បានថយចុះ នៅក្នុងបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក និងអង់គ្លេស ប្រទេសជាច្រើន មានការខ្វះខាតវ៉ាក់សាំង នៅពេលដែលមេរោគឆ្លង បានក្លាយជាភាពលេចធ្លោទូទាំងពិភពលោក។ វាចំណាយពេលជាងមួយឆ្នាំ សម្រាប់ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន កម្ពុជា បានលើកឡើងថា ដែនដីប្រទេសមួយ បើបាត់បង់ទៅជាតិសាសន៍ ដទៃហើយ គឺដែនដីនោះមិន កើតមកវិញទេ ដូច្នេះជាតិសាសន៍ខ្មែរ យើងគ្រប់និន្នាការ នយោបាយទាំងអស់ ត្រូវរួមគ្នា ការពារទឹកដីជាតិសាសន៍ ខ្មែរយើងឲ្យនៅគង់វង្សជានិរន្ត បើមិនបានពង្រីកទឹកដីទេ សូមកុំឈ្លោះគ្នារហូត បាត់បង់ទឹកដីឲ្យសោះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់បន្ថែមទៀតចំនួន ២,៣១១ នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួន អ្នកស្លាប់ជាតិកើនឡើងដល់ ៤៩៦,០០៤ នាក់។ យោងតាមប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ការឆ្លងថ្មីចំនួន ៧៤,០៤២ករណី ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ១៧,៧០២,៦៣០...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាមនុស្សម្នាក់បានស្លាប់និងប្រមាណជា១២នាក់ ទៀតរងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាជាច្រើនកន្លែង ផ្សេងគ្នានៅក្នុងរដ្ឋ Arizona កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។ យោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីប៉ូលីស ដែលកំពុងបើកការស៊ើបអង្កេតទៅ លើហេតុការណ៍ទាំងនោះ បាននិយាយថាទីតាំងចំនួន៨ផ្សេងគ្នា បានកើត ឡើងនៃការបាញ់ប្រហារគ្នានៅក្នុងទីក្រុង West Valley ហើយវាបានអូសបន្លាយអស់រយៈពេលចាង១ម៉ោងកន្លះមុនពេលដែលវាអាចបញ្ចប់ទៅវិញ។ ប្រភពដដែលបានឲ្យដឹងដែរថាជនសង្ស័យម្នាក់ដែលជាអ្នកបង្កហេតុទាំងអស់នោះ ត្រូវបានចាប់ខ្លួនដោយមិនមានការបាញ់ តបតគ្នាណាមួយឡើយហើយ មកដល់ពេលនេះអ្វីដែលនៅពីក្រោយមូលហេតុ ដែលនាំឲ្យគាត់ធ្វើសកម្មភាពនេះ...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ការឆ្លងជំងឺកូវីដ-១៩ ថ្មីមានចំនួន ៦៨៣៣ ករណីដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ១,៣៤៦។២៧៦ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៣,៣៨៥ នាក់បន្ទាប់ពីអ្នកជំងឺ ១១០ នាក់ បានស្លាប់ដោយសារជំងឺនេះ ក្នុងរយៈពេល ២៤ម៉ោងចុក្រោយនេះ។ DOH បានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Jake Sullivan បានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងស្វែងរកការទាក់ទងជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងប៉ុន្មានខែខាងមុខនេះ ក្នុងកិច្ចប្រជុំក្រៅផ្លូវការ G20។ លោកបានឲ្យដឹងនៅក្នុងសន្និសីទសន្និសីទមួយអំពីសប្តាហ៍ដែលទើបតែបញ្ចប់ទស្សនកិច្ចរបស់លោក ចូ បៃដិន នៅអឺរ៉ុបថា “យើងមិនមានផែនការជាក់លាក់ណាមួយនៅពេលនេះទេ ប៉ុន្តែខ្ញុំនឹងកត់សម្គាល់ថា មេដឹកនាំទាំងពីរទំនងជានឹងស្ថិតនៅក្នុងកិច្ចប្រជុំ G-20...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥១៥ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីការរាតត្បាតនៅក្នុងប្រទេសកាលពីឆ្នាំមុន នេះបើយោងតាមក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ការឆ្លងជំងឺនេះរួមមានការឆ្លងក្នុងស្រុកចំនួន ៥០៣ ករណី និងករណីនាំចូលចំនួន ១២ ករណី ដែលសរុបទៅមានចំនួន ១២,១៥០ ករណី។ ក្នុងចំណោមករណីសហគមន៍ចំនួន ៤៩៥ករណី ត្រូវបានរាយការណ៍នៅក្នុងកន្លែងដាក់ដាច់ដោយឡែក ឬតំបន់ចាក់សោ។...