កំពង់ចាម ៖ អំណោយសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០...
បរទេស៖គិតមកត្រឹមថ្ងៃអង្គារម្សិលមិញនេះទីភ្នាក់ងារ ចិនស៊ិនហួបានចេញផ្សាយថាមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ក្រសួងការពារជាតិ អាមេរិកបាននាំគ្នាលាលែងចេញពីតំណែងពោលគឺ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតី អាមេរិកលោក Donald Trump បានបណ្តេញចេញរដ្ឋមន្ត្រីការពារជាតិលោក Mark Esper ។ ក្នុងចំណោមមន្ត្រីទាំងនោះគេបានស្គាល់ថា មានដូចជាលោកអនុរដ្ឋលេខាធិកាទទួលបន្ទុកកិច្ចការងារគោលនយោបាយ James Anderson, លោករដ្ឋលេខាធិកាទទួលបន្ទុកកិច្ចការងារស៊ើបអង្កេត និងសន្តិសុខ Joseph Kernan និងប្រធានផ្នែកគ្រប់គ្រងបុគ្គលិក នៅក្រសួងការពារជាតិលោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បានចំនួន៨៨នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវិរុសកូវីដ-១៩ទាំងអស់ បើគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ វិច្ឆិកា នេះ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៤-១១ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ដដែលបានធ្វើវិភាគមាន២.៤៩៧វត្ថុសំណាក...
ភ្នំពេញ ៖ ក្រោយពីមានការចែករំលែកសារសំឡេងបិទទីក្រុងភ្នំពេញនោះ លោក ផៃ សុីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លេីយតបវិញថានេះគឺជាព័ត៌មានប្រឌិត គ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះ ប្រជាពលរដ្ឋត្រូវរក្សាភាពស្ងៀមស្ងាត់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ សុីផាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា “យើងខ្ញុំ សង្កេតឃើញថា មានការផ្អើលតាមរយៈសារសំឡេងបានប្រឌិតអំពីស្ថានភាពនៃការបិទទីក្រុងភ្នំពេញ...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ នេះជើងហោះហើរលើកដំបូង ដែលបានដឹកភ្ញៀវទេសចរជនជាតិ អ៊ីស្រាអែល ទៅកាន់ប្រទេស អារ៉ាប់រួម បានចុះចតនៅទីក្រុងឌុបៃ ដែលវាត្រូវបានគេមើលឃើញថា គឺជាសញ្ញាចុងក្រោយនៃកិច្ចព្រមព្រៀងធ្វើឲ្យធម្មតាឡើងវិញ រវាងប្រទេសទាំងពីរ។ ជើងហោះហើររបស់ FlyDubai លេខ FZ8194 បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឌុបៃនៅវេលា ម៉ោង ៥ និង ៤០ នាទីល្ងាចដោយនាំភ្ញៀវទេសចរទៅកាន់ទីក្រុងដែលពោរពេញទៅដោយ អគារខ្ពស់កប់ពពកបន្ទាប់...
បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានសរសេរថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការអំពាវនាវឱ្យមានការ ខិតខំប្រឹងប្រែងបន្ថែមទៀតនៅទូទាំងសហភាពអ៊ឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើ ភេរវកម្មតាមវិធីសាស្រ្តសម្របសម្រួល យ៉ាងឆាប់រហ័សនិងរួមគ្នាមួយដោយក្នុងនោះ ក៏បានកត់សម្គាល់ឃើញដែរថា បណ្តាទីក្រុងជាច្រើននៅអឺរ៉ុបគឺពិតជាកំពុងមានការព្រួយបារម្ភពីបញ្ហានេះ។ លោក Macron បានធ្វើការអំពាវនាវនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយអធិការបតីអូទ្រីសលោក Sebastian Kurz អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាយករដ្ឋមន្រ្តីហូឡង់លោក Mark...
បរទស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅតែប្រកាន់ជំហរតឹងរឹងចំពោះសេចក្តីសម្រេចជិតមកដល់របស់ តុលាការធម្មនុញ្ញស្តីពីបញ្ហាប្រឈម ប្រឆាំងចំពោះការបន្តរស់នៅក្នុងផ្ទះរបស់កងទ័ព ដែលជាការសម្រេចចិត្តមួយដែល អាចបង្កអន្តរាយដល់ភាពជានាយករដ្ឋមន្រ្តីរបស់លោក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការសម្រេចនេះត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី ២ ខែធ្នូ ប៉ុន្តែនាយករដ្ឋមន្រ្តីបដិសេធមិនត្រូវបានគេយកចិត្តទុកដាក់លើបញ្ហានេះទេ។ នៅពេលសួរអំពីរឿងនេះ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជេីញចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូច អន្តរាគមន៍លេខ១២៨ នាខេត្តស្ទឹងត្រែង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹក...
ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍បានចេញលិខិតជូនដំណឹង ដល់អភិបាលរាជធានី-ខេត្ត ឲ្យផ្អាកអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕
ភ្នំពេញ ៖ ក្រោយផ្ទុកជំងឺកូវីដ១៩ ហើយមានអ្នកលើកឡើងថា លោក សួស យ៉ារ៉ា តំណាងរាស្ត្របានចូលរួមបុណ្យ ឯករាជ្យ៩វិច្ឆិកា នោះ លោកបានបកស្រាយថា លោកមិនបានចូលរួមឡើយ។ លោកក៏បានផ្ញើសារទៅ អ្នកបំផ្លើសនោះថា មេរោគកូវីដ១៩ ជាមេរោគរាតត្បាតសកល ដូច្នេះកុំយកមកធ្វេីជាល្បែង នយោបាយ ឫភូតកុហក ឫប្រឌិតដេីម្បីបំភ័យសាធារណៈជន។ នេះបើតាមលោកបង្ហាញក្នុង ហ្វេសប៊ុកនាថ្ងៃទី១២...