ព័ត៌មានជាតិ

ក្រសួងទេសចរណ៍​ ណែនាំអភិបាល​ រាជធានី-ខេត្ត ផ្អាកអាជីវកម្មក្លឹបហាត់ប្រាណ ដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ ជាបណ្តោះអាសន្ន

ភ្នំពេញ​ ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍បានចេញលិខិតជូនដំណឹង ដល់អភិបាលរាជធានី-ខេត្ត  ឲ្យផ្អាកអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕

To Top