សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខការទូតនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង និងចិន បានជួបជជែកគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង។ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទលោក Lee Do-hoon តំណាងពិសេស សម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ បានពន្យល់ដល់សមភាគីចិនរបស់លោក គឺលោក Luo Zhaohui ថាកិច្ចប្រឹងប្រែងរបស់ក្រុងសេអ៊ូល ក្នុងការនាំក្រុងព្យុងយ៉ាង ត្រឡប់ទៅតុចរចាវិញនោះ។...
វ៉ាស៊ីនតោន៖ អតីតមន្រ្តីស៊ើបការណ៍អាមេរិកម្នាក់ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តការសាកល្បងនុយក្លេអ៊ែរ និងអាវុធរបស់ខ្លួន នាពេលអនាគតដ៏ខ្លីខាងមុខ ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការលើកទឹកចិត្ត ឬការដាក់ទណ្ឌកម្មខ្លាំងក្លា សម្រាប់រដ្ឋកុម្មុយនិស្តមួយនេះ។ លោក Markus Garlauskas អតីតមន្រ្តីស៊ើបការណ៍សម្ងាត់កូរ៉េខាងជើង ប្រចាំនៅការិយាល័យនាយក ស៊ើបការណ៍ជាតិ បានលើកឡើងថា“ ធាតុដ៏ធំមួយទៀត ដែលយើងត្រូវគិត គឺការធ្វើតេស្តអាវុធបន្ថែមទៀត...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅដែនដីគោក ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃវីរុសកូរ៉ូណា ចំនួន១៥នាក់ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ដែលលើសពីថ្ងៃមុន ដែលមានចំនួន៧នាក់ ។ គណៈកម្មាធិការ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសឲ្យដឹង អំពីការរឹតត្បិត សម្រាប់ការធ្វើដំណើរក្នុងស្រុក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ។ គណៈកម្មាធិការមជ្ឈិមជាតិបង្ការ ត្រួតពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ បានឲ្យដឹងនៅក្នុងសារមួយ ដល់សាធារណជនថា បានជំរុញឲ្យពលរដ្ឋកុំធ្វើដំណើរ លើកលែងតែសម្រាប់ព្យាបាលជំងឺ និងមានបញ្ហាផ្សេងៗ...
វ៉ាស៊ីនតោន៖ កិច្ចព្រមព្រៀងថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបានចុះហត្ថលេខាយ៉ាងលឿន ដោយក្រុងតេអេរ៉ង់ ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈ្នះយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក នៅដើមខែវិច្ឆិកាខាងមុខនេះ។ លោកប្រធានាធិបតី បានអះអាងនៅក្នុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ខែកញ្ញា នៅឯសេតវិមានថា ប្រសិនបើយើងឈ្នះការបោះឆ្នោតអ៊ីរ៉ង់ នឹងចុះកិច្ចព្រមព្រៀង ជាមួយយើងយ៉ាងឆាប់រហ័ស។ គួរកត់សម្គាល់ថា...
បរទេស៖ អាជ្ញាធរនៅទីក្រុង Da Nang ប្រទេសវៀតណាម នឹងបើកឆ្នេរសមុទ្ររបស់ខ្លួនឡើងវិញ និងអនុញ្ញាតឱ្យភោជនីយដ្ឋាន អាហារដ្ឋាន បើកដំណើរការចាប់ពីថ្ងៃសុក្រតទៅ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការដឹកនាំប្រឆាំង និងការពារមេរោគកូវីដ១៩ របស់ទីក្រុង ដាណាង បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងដាណាងដែលជាចំណុចក្តៅនៃការផ្ទុះមេរោគកូវីដ១៩...
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន សូមច្រានចោលនូវខ្លឹមសារទាំងអស់ ដែលបានចុះផ្សាយដោយ បណ្តាញសង្គម “Pheng Vannak News” ដែលបានសរសេរអត្ថបទ ពាក់ព័ន្ធនឹងសិទ្ធិអំណាច ចាត់ចែងមុខជំនួញជ្រូក មាន់ ទា គោ ក្របី និងបានធ្វើឲ្យប៉ះពាល់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាគ្មានជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្ដែប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដចូលរួមថែរក្សាសុខភាព និងអនាម័យឲ្យបានល្អ កុំឲ្យឆ្លងជំងឺកូវីដ១៩ឲ្យសោះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសថា កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយអស់ ១០០ភាគរយ។...
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការនិងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកតាលោសែនជ័យ ចុះប្របតិបត្តិការចាប់ខ្លួន បានតាមដីកាបង្គាប់អោយចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ លេខ២៩ ពស ចុះថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០១០ ពីបទប្លន់ប្រដាប់អាវុធ ប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៥...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញានេះ ក្រសួងការពារជាតិនៃប្រទេសចិន បានប្រកាសថា ខ្លួននឹងចូលរួមក្នុងសមយុទ្ធយោធាមួយ នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលប្រព្រឹត្តធ្វើឡើង នៅក្នុងខែកញ្ញានេះ ជាមួយនឹងប្រទេសផ្សេងទៀត ដូចជា អាមេនី បេឡារូស អ៊ិរ៉ង់ មីយ៉ាន់ម៉ា និងប៉ាគីស្ថានផងដែរ។ សមយុទ្ធយោធា ដែលមានឈ្មោះថា Caucus 2020 ដែលនឹងដាក់ពង្រាយ...