ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តស្វាយរៀង» ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងធ្វើការផ្សាយផ្ទាល់ លើផេកផ្លូវការ Dap News Website៖ https://www.facebook.com/dapnewswebsite/ ។ សន្និសីទនេះ ជាលើកទី២២...
ភ្នំពេញ ៖ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើង ចំនួន១.៦១៩ លើក ក្នុងនោះបណ្ដាលឲ្យអ្នកស្លាប់ចំនួន៨១៩នាក់ និង របួសចំនួន២.៤៤៩នាក់។ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បង្ហាញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។ របាយការណ៍បន្តថា ក្នុងនោះ អ្នកស្លាប់ច្រើនជាងគេ នៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ៦០នាក់...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ៕
BBC៖ ប្រទេសចិនបានព្រមានចក្រភពអង់គ្លេសកុំអោយជ្រៀតជ្រែកជាមួយរឿងហុងកុង បន្ទាប់ពីការដាក់ចេញនូវច្បាប់សន្តិសុខថ្មីដោយសារអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ បានអំពាវនាវសុំការគាំទ្រពីអន្តរជាតិ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូតចិន លោក Liu Xiaoming បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស បានផ្តល់ផ្លូវភាពជាពលរដ្ឋដល់ប្រជាជនហុងកុងរហូតដល់ទៅ ៣ លាននាក់ដែលជា“ ការជ្រៀតជ្រែកទាំងកំរោល” ។ ការផ្តល់ជូននេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង...
ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរហ្វីលីពីន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្សែរថភ្លើងមួយក្នុងចំណោមខ្សែរថភ្លើងជាច្រើន នៅរដ្ឋធានីម៉ានីល នឹងត្រូវបញ្ឈប់ប្រតិបត្តិការក្នុងរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ បន្ទាប់ពីមានករណីបុគ្គលិកបម្រើការនៅស្ថានីយ៏រថភ្លើងចំនួន១៨៦នាក់ បានទទួលការធ្វើតេស្តឃើញថា មានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ។ នាយកដ្ឋានដឹកជញ្ជូនរបស់ប្រទេសហ្វីលីពីន បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា សរុបនៅក្នុងប្រព័ន្ធខ្សែរថភ្លើងទី៣ សរុបមានបុគ្គលិកចំនួន១៨៦នាក់ ដែលត្រូវបានធ្វើតេស្តរកឃើញថា មានលទ្ធផលជាវិជ្ជមាន ក្នុងនោះមាន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ដោយបានអះអាងថាចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅបង្គួរ ។ ក្រសួងធនធានទឹកបានព្យាករណ៍ថាតាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថាខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ៖ ១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖...
បរទេស៖ កងទ័ពមកពីប្រទេស ទាំងពីរឥណ្ឌានិងចិន បានប្រឈមមុខដាក់គ្នាដោយភាពតានតឹងជាបន្តបន្ទាប់ រហូតដល់មានការ ប្រយុទ្ធដោយប្រើដៃជើង ចាប់តាំងពីខែឧសភាលើតំបន់ជម្លោះ Pangong Lake ដែលនៅចម្លោះតំបន់ Ladakh និងតំបន់ស្វយ័តទីបេ និងទឹកដីនៅជិតព្រំដែនរវាងទីបេ និង Sikkim ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០...
លីម៉ា៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាល ពីថ្ងៃសៅរ៍ថា ប្រទេសប៉េរូ ត្រូវបានគេររាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន៣.៤៨១នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខសរុបនៃអ្នក ឆ្លងជំងឺបានកើនឡើងដល់២៩៩.០៨០នាក់ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍កាល ពីថ្ងៃអាទិត្យថា សរុបធ្វើតេស្តឃើញមានវត្តមានវីរុសកូរ៉ូណា បានកើនឡើងដល់ ២៩៥.៥៣២នាក់ គិតចាប់តាំងពីផ្ទុះជំងឺ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ បានកើនឡើងដល់៦.៣០៨នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន១១៦នាក់ ដោយសារជំងឺនេះ នៅក្នុងរយៈពេល២៤...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកបន្តដាស់តឿន ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺកូវីដ១៩ ក្នុងរដូវចូលព្រះវស្សា។ យោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានសរសេរ ផ្ញើសេចក្តីនឹករឭក ដល់ជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងគង់ចូលព្រះវស្សា...