ព័ត៌មានជាតិ

មេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌ៧មករា ចុះសួរសុខទុក្ខ សមាជិកក្រោមឱវាទ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសជង្គង់ធ្ងន់ធ្ងរ

ភ្នំពេញ: លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌ៧មករា រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អន យ៉ាន់ម៉ារ៉ា សមាជិកអាវុធហត្ថខណ្ឌ៧មករា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសជង្គង់ធ្ងន់ធ្ងរ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា។

ឆ្លៀតក្នុងឱកាសនោះ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌ៧មករា បាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល, ភេសជ្ជៈ៤កេស និង ផ្លែឈើ៥គីឡូក្រាម ប្រគល់ជូនអ្នកជំងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារ ក្នុងការសម្រាកព្យាបាលផងដែរ៕

To Top