ព័ត៌មានអន្តរជាតិ

ចិនព្រមានអង់គ្លេស ជុំវិញការជ្រៀតជ្រែក កិច្ចការនៅហុងកុង

BBC៖ ប្រទេសចិនបានព្រមានចក្រភពអង់គ្លេសកុំអោយជ្រៀតជ្រែកជាមួយរឿងហុងកុង បន្ទាប់ពីការដាក់ចេញនូវច្បាប់សន្តិសុខថ្មីដោយសារអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ បានអំពាវនាវសុំការគាំទ្រពីអន្តរជាតិ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូតចិន លោក Liu Xiaoming បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស បានផ្តល់ផ្លូវភាពជាពលរដ្ឋដល់ប្រជាជនហុងកុងរហូតដល់ទៅ ៣ លាននាក់ដែលជា“ ការជ្រៀតជ្រែកទាំងកំរោល” ។

ការផ្តល់ជូននេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បាននាំយកច្បាប់ថ្មីដ៏ចម្រូងចម្រាសនិងមានឥទ្ធិពលខ្លាំង។ ក្រុមអ្នកប្រឆាំងនិយាយថា ច្បាប់ថ្មីនេះវាបំផ្លាញសេរីភាពទឹកដីជាតំបន់ពាក់កណ្តាលស្វ័យភាព។

សកម្មជនហុងកុង គឺលោក Joshua Wong បានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតដោយស្នើសុំមិត្តហុងកុង និងពិភពលោកទូទៅ កុំ “ ចុះញ៉ម” ទៅកាន់ទីក្រុងប៉េកាំង៕ប្រែសម្រួលៈ ណៃ តុលា

To Top