ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ២៤ម៉ោង ប៉េរូ មានអ្នកឆ្លងជំងឺកូវីដ ១៩ថ្មី លើសពី៣ ពាន់នាក់

លីម៉ា៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាល ពីថ្ងៃសៅរ៍ថា ប្រទេសប៉េរូ ត្រូវបានគេររាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន៣.៤៨១នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខសរុបនៃអ្នក ឆ្លងជំងឺបានកើនឡើងដល់២៩៩.០៨០នាក់ ។

ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ នៅក្នុងប្រទេសបានកើនឡើងដល់១០.៤១២នាក់ ដោយបានបន្ថែមថា អ្នកនៅមន្ទីរពេទ្យសរុបចំនួន១១.២៧៣នាក់ត្រូវបានកត់ត្រាទុក ។

រដ្ឋាភិបាល បានបន្លាយពេលដាក់រដ្ឋស្ថិត ក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែកក្កដា ប៉ុន្តែបានដកបម្រាមនៃការរឹតត្បិត ទៅលើការតាមដាន និងវិធានការជាបន្តបន្ទាប់នៅក្នុងតំបន់ទាំងអស់ លើកលែងតែ៧ តំបន់ប៉ុណ្ណោះ នៅក្នុងប្រទេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×