បរទេស៖ ទីបញ្ជាការកណ្ដាល របស់សហរដ្ឋអាមេរិក បាននិយាយនៅពេលថ្មីៗនេះថា កងទ័ពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលបញ្ជូនទៅតំបន់មជ្ឈិមបូព៌ា នឹងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ ដើម្បីចៀសវាង ការដាក់បន្ទុកមិនចាំបាច់ ទៅឲ្យអគារពេទ្យ ស្របពេលមានការផ្ទុះឆ្លងកូរ៉ូណាវីរុស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាល បាននិយាយប្រាប់ដូច្នេះថា “ការដាក់ឲ្យនៅដាច់ដោយឡែកនេះ នឹងតម្រូវសម្រាប់បុគ្គលិក សេវាកម្មទាំងរបស់ អាមេរិកនិងសម្ព័ន្ធមិត្ត មិនចំពោះថា ពួកគេមកពីទីណានោះទេ...
ភ្នំពេញ៖ ឆ្លើយតបនឹងសំឡេងសារ ដែលត្រូវបានចែកចាយ តាមបណ្តាញសង្គម កាលពីពេលថ្មីៗនេះថា អាជ្ញាធរគ្រោងនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាល ជំងឺកូវីដ-១៩នោះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ធ្វើការបដិសេដទាំងស្រុង និងកំពុងធ្វើការស៊ើបអង្កេត ក៏ដូចជាស្វែងរក ម្ចាស់ដើមសំឡេងផងដែរ ។ ប្រតិកម្មឆ្លើយតបរបស់អ្នកនាំពាក្យរូបនេះ...
បាងកក៖ មន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ប្រទេសថៃបានរាយការណ៍ពីការស្លាប់ដោយវីរុសកូវីដ១៩ ទី ២ របស់ខ្លួន នៅថ្ងៃអង្គារ (ថ្ងៃទី ២៤ ខែមីនា) ។ ប្រទេសនេះបានបញ្ជាក់ពីករណីឆ្លងវីរុសនេះចំនួន ៧២១ ករណី។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃចន្ទនេះ បានទុកពេល៥ថ្ងៃឲ្យអាជ្ញាធរ ដើម្បីអភិវឌ្ឍប្រព័ន្ធតាមដានមនុស្ស ដែលចូលទៅប្រាស្រ័យទាក់ទង ជាមួយអ្នកណាម្នាក់ ដែលផ្ទុកកូរ៉ូណាវីរុស ដោយប្រើប្រាស់ទិន្នន័យទីតាំងភូមិសាស្ត្រលើទូរសព្ទចល័ត។ ស្ថិតក្រោយប្រព័ន្ធថ្មីនេះ មនុស្សនឹងត្រូវបានបញ្ជូនព័ត៌មានឲ្យ ប្រសិនបើពួកគេចូលទៅធ្វើការប្រាស្រ័យទាក់ទង ជាមួយអ្នកដែលមានផ្ទុកកូរ៉ូណាវីរុស ហើយ ព័ត៌មានដូចគ្នានេះ នឹងត្រូវបញ្ជូនបន្តទៅឲ្យទីស្នាក់ការកណ្ដាលពិសេស ដែលបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្លូវដង្ហើមថ្មី។ យោងតាម សេចក្តីរាយការណ៍មួយ...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើង ១០ ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមីនា ធៀបនឹងឆ្នាំមុនទោះបីមាន ការរីករាលដាលនៃមេរោគឆ្លង ថ្មីក៏ដោយ ទិន្នន័យគយបានបង្ហាញ ដែលនាំមុខដោយការ ដឹកជញ្ជូនឈីបនិងរថយន្តបានប្រសើរឡើង។ យោងតាមទិន្នន័យពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះបានឈានដល់ ៣០,៧ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែមីនា ដែលកើនឡើងពី ២៧,៩ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។...
បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្ម ប្រសិនបើចង់ជួយប្រទេស អ៊ីរ៉ង់ ប្រយុទ្ធប្រឆំាង នឹងការផ្ទុះឆ្លងរីករាលដាលនៃ កូរ៉ូណាវីរុស ហើយលោកបានបន្ថែមថា ប្រទេសអ៊ីរ៉ង់គ្មានបំណង ទទួលយកសំណើផ្តល់ ជំនួយមនុស្សធម៌របស់អាមេរិកនោះឡើយ។ នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍យ៉ាងដូច្នេះថា “មេដឹកនាំអាមេរិកនានា កំពុងតែនិយាយកុហក។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកស៊ីវិល)។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានប្រគល់សម្ភារៈមួយចំនួន សម្រាប់ចែនជូនដល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជួរមុខ...
បរទេស៖ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យ Siriraj សាកលវិទ្យាល័យ Mahidol គឺលោកបណ្ឌិត Prasit Watanapa បានព្រមានថា ប្រជាជនត្រូវតែស្នាក់នៅក្នុងផ្ទះ និងមិនធ្វើការជួបជុំ បើមិនដូច្នោះទេប្រទេសថៃនឹងក្លាយជាប្រទេសអ៊ីតាលី ដែលមានអ្នកជំងឺឆ្លងជំងឺឆ្លងច្រើនលើសលុប ហើយបុគ្គលិកពេទ្យ ត្រូវសំរេចថាតើអ្នកជំងឺណាដែលត្រូវព្យាបាលឬអត់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០...
ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៣ករណីថ្មីបន្ថែមទៀត