តូក្យ៖លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុន បាននិយាយថា ធនាគារកណ្តាល នឹងចាត់វិធានការចាំបាច់ ដើម្បីធ្វើឲ្យមានស្ថេរភាពទីផ្សារ ដែលបានផ្ទុះឡើង ដោយសារការឆ្លងវីរុសនេះ ដោយជំរុញការរំពឹងទុក អំពីការសម្របសម្រួលសកម្មភាព គោលនយោបាយពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការអត្ថាធិប្បាយរបស់លោក Kuroda ធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាន់មួយតែប៉ុន្មានថ្ងៃ បន្ទាប់ពីការផ្លាស់ប្តូរស្រដៀងគ្នា របស់លោក Jerome...
ភ្នំពេញ៖ ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលមានប្រាក់ រង្វាន់លើកទឹកចិត្តរហូតដល់ទៅ ១៥០០០ដុល្លារអាមេរិក ត្រូវបានរកឃើញ នាល្ងាចថ្ងៃអាទិត្យទី១ ខែមិនា ម្សិលមិញនេះ បន្ទាប់ពីក្រុមខ្លាំង សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ VANDASAK ដោយលទ្ធផល ១ទល់០ក្នុងវគ្គផ្តាច់ព្រ័ត្រ។ មុនឈានទៅ...
ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០ ក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នាចាប់នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football ព្រឹត្តិការណ៍នេះបាននាំមក ជាថ្មីម្តងទៀតនូវ សកម្មភាពប្រកួតដ៏ស្វិតស្វាញខ្លាំងក្លានៅលើទីលាន កីឡាហ្វុតសាលដ៏ល្បីល្បាញនៅក្នុងខេត្តក្រុងចំនួន ៨ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានជាង ៦៧៧ ក្រុមនិងកីឡាករជាង ៤៧៣៩...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំការផ្សព្វផ្សាយវិធានការទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលជុំវិញដំណោះស្រាយគាំទ្រវិស័យទេសចរណ៍ ជូនដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ដែលរងផលប៉ះពាល់ដល់ការងារ និងមុខរបររបស់ខ្លួន ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ដែលបណ្ដាលឱ្យភ្ញៀវទេសចរនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកមានការធ្លាក់ចុះ។ តាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បានឱ្យនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា ពិធីផ្សព្វផ្សាយវិធានការខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត...
ភ្នំពេញ៖ តន្រ្តីទេសចរណ៍ WURKZ CITY Concert នឹងបន្តដំណើរ ទៅក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បតិ៍ និង សុក្រ ទី ៥-៦ មីនាសប្តាហ៍នេះនៅលើ ដីឡូតិ៍ទល់មុខ ទីបញ្ជាការរកងរាជអាវុហត្ថក្រុង ប៉ោយប៉ែត ដែលជាទីតាំងទី ២ ដោយមានលោក ខេមរៈ សិរីមន្ត សម្តែងរួម...
ភ្នំពេញ៖ ក្លិបបាល់ទាត់ ភ្នំពេញក្រោន រួមសហការជាមួយក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន បានចាប់ផ្ដើមយុទ្ធនាការហ្វឹ កហ្វឺនកីឡាបាល់ទាត់ ឈ្មោះថា ‘SCG Kick & Share’ ដែលឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបី រួមមាន កំពត កំពង់ចាម និងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២០...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdoga នៅថ្ងៃចន្ទនេះ បានទាមទារថា កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងប្រទេសស៊ីរី គួរតែដកថយទៅកាន់ខ្សែបន្ទាត់ ដែលតួកគីបានកំណត់ទុក និងបានបន្ថែមថា ការបាត់បង់របស់ពួកគេ នៅក្នុងការវាយប្រហារធ្វើឡើង ដោយតួកគីនិងកងកម្លាំងពួកឧទ្ទាម ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថាមួយ ដែលថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើពួកគេ...
ភ្នំពេញ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោង ប្រមាណ ១០៖៣០នាទី ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Abdelilah EL HOUSNI ឯកអគ្គរដ្ឋទូតម៉ារ៉ុក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា ព្រោះជាទិវាដ៏សំខាន់មួយ របស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរស ដែលបានបន្សល់ទុកមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។ សម្តេចលើកឡើង ក្នុងហ្វេសប៊ុកនៅព្រឹក៣...
ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០។ កិច្ចប្រជុំបានសម្រេច ទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ តាមសំណើរបស់រាជរដ្ឋាភិបាល ក្នុងនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ការផ្លាស់ប្តូរឈ្មោះក្រសួងឧស្សាហកម្ម មួយផង មកប្រគល់ជូន គណៈកម្មការជំនាញរដ្ឋសភានានាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទំាង៦...