ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា តួលេខផ្លូវការនៃការស្លាប់ មនុស្សដោយសារវីរុសកូរ៉ូណា ដែលបានផ្ទុះឡើង គិតត្រឹមថ្ងៃសុក្រនេះ បានកើនឡើងដល់៦៣៦នាក់ហើយ ជាមួយគ្នានេះដែរ រដ្ឋាភិបាលបាននិយាយថា សរុបទៅមានអ្នកឆ្លងជំងឺកើនឡើងលើសពី៣០.០០០នាក់ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងអំពីព័ត៌មានថ្មីៗប្រចាំថ្ងៃថា ចំនួននៃអ្នកស្លាប់បានកើនឡើងដោយមានអ្នកស្លាប់ថ្មីចំនួន៧៣នាក់ដោយសារ ឆ្លងជំងឺនេះ...
ភ្នំពេញ៖ ទឹកប្រាក់៥០លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងជួយក្រុមគ្រួសារលោកស្រី ហ៊ន់ សុផល ក្នុងការផ្លាស់ប្ដូរជីវិត រស់នៅឯសង្កាត់ក្រាំងធ្នុង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយប្រកបរបរជាអ្នកលក់អេតចាយ ទៅកសាងជីវភាពថ្មីនៅតាមខេត្ត ដើម្បីបានរស់នៅជួបជុំកូនប្រុសស្រីទាំង៤នាក់។ លោកស្រី ហ៊ន់ សុផល បានរៀបរាប់ថា៖ «ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរមករស់នៅភ្នំពេញប្រមាណរយៈពេល៧ឆ្នាំចុងក្រោយនេះ គឺដើម្បីកសាងជីវភាពមួយឲ្យប្រសើរសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ បើទោះជាត្រូវបង្ខំចិត្តរស់នៅបែកគ្នាពីកូនប្រុសស្រីទាំង៤នាក់ក៏ដោយ»។ លោកស្រីបន្តទៀតថា៖ «ជាមួយប្រាក់រង្វាន់៥០លានរៀល ដែលបានពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នេះ នឹងផ្តល់ដំណោះស្រាយឲ្យខ្ញុំ អាចយកប្រាក់នេះទៅទិញដីមួយកន្លែង និងសង់ផ្ទះតូចល្មមមួយនៅស្រុកកំណើតស្វាមីរបស់ខ្ញុំឯខេត្តកំពង់ឆ្នាំង ដើម្បីជាជម្រកដ៏សមរម្យសម្រាប់កូនទាំង៤នាក់របស់ខ្ញុំ បានមករស់នៅជុំគ្នាវិញ ខណៈដែលបច្ចុប្បន្ននេះ ពួកគេទាំង៤កំពុងរស់នៅជាមួយជីដូននៅឯខេត្តត្បូងឃ្មុំឯណោះ»។ លោកស្រីបញ្ជាក់ដែរថា ក្រៅពីរកទ្រនំសម្រាប់គ្រួសារហើយ លោកស្រីនឹងលៃលករកទិញ គ្រាប់ពូជបន្លែដើម្បីដាំដុះ និង ចាប់ផ្តើមលក់បន្លែនៅផ្សារឯស្រុកជល់គិរី ខេត្តកំពង់ឆ្នាំងវិញ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ធ្លាក់យន្តហោះ០១គ្រឿងនៅរដ្ឋអាឡាស្ការ បានបណ្តាលឲ្យស្លាប់មនុស្សអស់៥នាក់ ។ យោងតាមប៉ូលិសប្រចាំនៅរដ្ឋអាឡាស្ការ បានឲ្យដឹងថា មនុស្សចំនួន០៥នាក់បានស្លាប់ នីគ្រាដែលយន្តហោះដឹកអ្នកដំណើរ០១គ្រឿងបានធ្លាក់នៅជិតក្រុង Bethel រដ្ឋអាឡាស្ការ សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសុក្រនេះ ។ ជុំវិញហេតុការណ៍ធ្លាក់យន្តហោះនេះដែរ នៅមិនទាន់មានព័ត៌មានលម្អិត ថាតើ យន្តហោះធ្លាក់ដោយសារមូលហេតុអ្វីនោះទេ និងស្ថិតនៅក្នុងការស៊ើបអង្កេត...
ហឺប៉ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកជំងឺឆ្លងរីរុសកូរ៉ូណា នៅខេត្តហឺប៉ី ចំនួន២៣នាក់បានជះស្បើយ ពីជំងឺហើយ ។ ក្រុមវេជ្ជបណ្ឌិតបានលើកឡើងជា មួយនឹងអ្នកជំងឺដែលបានជាសះស្បើយពីជំងឺសួតបង្កឡើងដោយកូរ៉ូណា នៅក្រុងវ៉ូហាន ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសចិន នៅខេត្តហឺប៉ី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្រុមអ្នកជំងឺទាំងអស់នេះ ត្រូវបានអនុញ្ញតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានទទួលការព្យាបាលដោយប្រើឳសថបូរាណចិន...
ភ្នំពេញ ៖ តាមរយៈការអញ្ជើញរបស់ ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជាចំនួន១២រូប មកពី៧សាកលវិទ្យាល័យ រួមជាមួយនឹង និស្សិតបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2019។ យោងតាម សេចក្ដីប្រកាសព័ត៌មាន...
សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញកាលពីថ្ងៃអង្គារថា មនុស្សវ័យក្មេងជនជាតិអាមេរិកាំង តិចជាងពាក់កណ្តាល ពេញចិត្តនឹងការប្រើប្រាស់កម្លាំងយោធា ប្រសិនបើប្រទេសកូរ៉េខាងជើង ចូលលុកលុយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង របស់សហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាកិច្ចការសកល ទីក្រុងឈីកាហ្គោ បានធ្វើការស្ទង់មតិតាមអ៊ីនធឺណិត ពីថ្ងៃទី០៧ ដល់ថ្ងៃទី ២០ ខែមិថុនា លើមនុស្សពេញវ័យចំនួន ២,០៥៩ នាក់ហើយបានរកឃើញថា មានតែ ៤៩ ភាគរយ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងប្រធានាធិបតីបណ្តោះអាសន្ន វេណេហ្ស៊ុយអេឡា លោក វ័ន ហ្គៃដូ បានសន្យាថា នឹងខិតខំឱ្យបានខ្លាំងជាងមុន ដើម្បីបណ្តេញប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង ដោយដំឡើងរដ្ឋាភិបាលអន្តរកាលមួយ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រោយមានការភ័ន្តច្រឡំគ្នា លើការគំរាមសម្លាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក ផាន់ វណ្ណារ៉េត នឹងជួបគ្នានៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ដើម្បីសហការស្វែងរក ជនយកឈ្មោះលោក ផាន់ វណ្ណារ៉េត មកគំរាមសម្លាប់លោកពេជ្រ ស្រស់ និងឈានទៅដាក់ពាក្យបណ្តឹង លើជនអនាមិកនោះផងដែរ...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងចងក្រងវិធានការនៅសប្តាហ៍ក្រោយ ដើម្បីទប់ទល់នឹងការរីករាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសជប៉ុន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានចុះផ្សាយឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី អាបេ បានប្រាប់សមាជិកសភាជាន់ខ្ពស់ របស់គណបក្សកាន់អំណាចថា រដ្ឋាភិបាល នឹងយកប្រាក់បំរុងទុកក្នុងថវិការដ្ឋ ដើម្បីយកទៅដោះស្រាយបញ្ហានេះ។ រហូតមកដល់ពេលនេះ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើឲ្យអូស្រ្តាលី ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរ មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ពីព្រោះកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌ ជាច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាប្លូ ជីហូ កាង (Pablo Chiho...