ព័ត៌មានអន្តរជាតិ

មនុស្ស៥នាក់បាត់បង់ជីវិត ក្រោយធ្លាក់យន្តហោះ ១គ្រឿងនៅរដ្ឋអាឡាស្ការ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ធ្លាក់យន្តហោះ០១គ្រឿងនៅរដ្ឋអាឡាស្ការ បានបណ្តាលឲ្យស្លាប់មនុស្សអស់៥នាក់ ។

យោងតាមប៉ូលិសប្រចាំនៅរដ្ឋអាឡាស្ការ បានឲ្យដឹងថា មនុស្សចំនួន០៥នាក់បានស្លាប់ នីគ្រាដែលយន្តហោះដឹកអ្នកដំណើរ០១គ្រឿងបានធ្លាក់នៅជិតក្រុង Bethel រដ្ឋអាឡាស្ការ សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសុក្រនេះ ។

ជុំវិញហេតុការណ៍ធ្លាក់យន្តហោះនេះដែរ នៅមិនទាន់មានព័ត៌មានលម្អិត ថាតើ យន្តហោះធ្លាក់ដោយសារមូលហេតុអ្វីនោះទេ និងស្ថិតនៅក្នុងការស៊ើបអង្កេត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top